គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃខេត្តភូកេតបានប្រកាសកាលពីថ្ងៃអាទិត្យថាមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៤នាក់ថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនដល់ ២២៤នាក់ និងមិនមានចំនួនអ្នកស្លាប់ថ្មីនោះទេ។
ចំនួនអ្នកឆ្លងទាំង ៤នាក់នេះមិនត្រូវបានរាប់បញ្ចូលនៅក្នុងទិន្នន័យករណីឆ្លងទូទាំងប្រទេសនៅថ្ងៃអាទិត្យនេះទេ។ ពួកគេនឹងត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍ជាតិនៅថ្ងៃចន្ទ។ ក្នុងចំណោមអ្នកឆ្លងទាំង ២២៤នាក់ មាន ១៩១នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ មានអ្នកស្លាប់ចំនួន៣នាក់ និង ២៩នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
រូបតំណាង
អ្នកឆ្លងទាំង៤នាក់នោះមានដូចជា៖ ទី១គឺស្ត្រីជនជាតិថៃម្នាក់អាយុ ២៣ឆ្នាំ ជាជំនួយការលេខាធិការនៅក្រុមហ៊ុនមួយ ដែលមានទីលំនៅក្នុងភូមិ Soi Pasak ៤ ឃុំ tambon Choeng Thaleនៃស្រុក Thalang ខេត្តភូកេត។ នាងបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ២ ខែឧសភា។ ទី២គឺស្ត្រីជនជាតិថៃម្នាក់អាយុ២៩ឆ្នាំ ជាជំនួយការប្រធានគ្រប់គ្រងហាងមួយ។ នាងរស់នៅក្នុងភូមិSoi Nasua ៤ ក្នុងឃុំ tambon Wichit នៃស្រុកMuang។ នាងបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី៧ ខែឧសភា។ ទី៣គឺបុរសជនជាតិថៃម្នាក់អាយុ ១៩ឆ្នាំ។ គាត់ជាសិស្សម្នាក់រស់នៅក្នុងស្រុកMuangដែរ។ គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី៦ ខែឧសភា។ ទី៤គឺបុរសជនជាតិថៃម្នាក់អាយុ ២៩ឆ្នាំជាមន្ត្រីរបស់រដ្ឋាភិបាល។ គាត់រស់នៅក្នុងឃុំ tambon Patong នៃស្រុក Kathu។ គាត់បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២ ខែឧសភា។ អ្នកជំងឺថ្មីទាំង៤នាក់នេះស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post