នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៥ ករណីថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ៣០០៩នាក់ ហើយចំនួនអ្នកស្លាប់នៅត្រឹម៥៦នាក់ដដែល ដោយសារគ្មានចំនួនអ្នកស្លាប់ថ្មីទេ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយថា លើសពីនេះក៏មានអ្នកឆ្លង ៤នាក់ទៀតនៅខេត្តភូកេតដែលនឹងត្រូវរាប់បញ្ចូលជាតួលេខក្នុងរបាយការណ៍នៅថ្ងៃចន្ទ។ លោកបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរាយការណ៍នៅថ្ងៃអាទិត្យនេះមានពីរនាក់ដែលធ្លាប់មានទំនាក់ទំនងនឹងអ្នកជំងឺកូរ៉ូណាមុនៗ ហើយ ៣ នាក់ទៀតជាអ្នកទើបតែមកពីបរទេស។
រូបតំណាង
ចំនួនអ្នកឆ្លងវីរុសថ្មីបានថយចុះជាលំដាប់ដែលជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មខ្លះបើកដំណើរការឡើងវិញបន្ទាប់ពីបានបិទទ្វារអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post