ជនបរទេស ០២នាក់ អង្គុយផឹកលើខឿនសួនច្បារមាត់ទន្លេ ក៏រអិលធ្លាក់ចូលទន្លេបណ្តាលឱ្យមានអ្នករងរបួសធ្ងន់-ស្រាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានជនបរទេស ០២នាក់ អង្គុយផឹកស្រានៅលើសួនច្បារមាត់ទន្លេខាងលើ ស្រាប់តែមានម្នាក់ក្នុងចំណោមពួកគេទាំងពីរបានរអិលធ្លាក់ចុះទៅមាត់ទឹករងរបួសធ្ងន់ ខណៈនោះស្រាប់តែបុរសម្នាក់ទៀតចុះទៅជួយក៏រអិលធ្លាក់ចុះជាមួយគ្នាបណ្តាលឱ្យរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំង និងបានទាក់ទងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែតដឹកជនរងគ្រោះដែលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ៕ ដោយ ៖ សុង យូ