Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីតាំងជល់មាន់មួយកន្លែងក្នុងខណ្ឌច្បារអំពៅ​ ត្រូវកម្លាំងនគរបាលឆ្មក់បង្ក្រាប

​ ភ្នំពេញ​៖​ ក្រុមអ្នកញៀនល្បែងជល់មាន់​ អាប៉ោង​ជាច្រើននាក់​បានរត់ប្រសេចប្រសាច​ ខណៈកម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ឆ្មក់បង្ក្រាប​ កាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិតក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ ។ 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ដោយមានប្រជាពលរដ្ឋ ​បានរាយការណ៍ប្រាប់ថា​ ទីតាំងខាងលើកំពុងបើកល្បែងជល់មាន់​ បាញ់អាប៉ោង​ និងមានមនុស្សទៅលែងយ៉ាងច្រើន​ ទើបលោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ច្បារអំពៅ​ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះបង្ក្រាបភ្លាមៗតែម្ដង​ ។ ខណៈចុះប្រតិបត្តិការបង្ក្រាប​ ក្រុមអ្នកញៀនល្បែងជាច្រើនបានរត់ប្រសេចប្រសាចទៅបាត់អស់​ ដោយបន្សល់ទុកសម្ភារ​ មាន់គក​ និងម៉ូតូ​ ចោលត្រង់ទីតាំងខាងលើ​ ។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖​ មាន់ជល់៦ក្បាល​ ,ម៉ូតូ២គ្រឿង​ ,​ ឧបករណ៍បាញ់អាប៉ោង​ និងសម្ភារមួយចំនួន​ ហើយត្រូវបានបញ្ចូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត​ ៕ ដោយ៖ ផេង ភាព 

from: https://tnaot.com/km/m/detail/article/9204229