Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលករខ្មែរ៦៨នាក់ដែលឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ ត្រូវទាហានឈុតខ្មៅថៃចាប់ឃាត់ទុក

(បន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន ៦៨នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ ត្រូវបានយោធាឈុតខ្មៅថៃដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិតភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ទល់មុខនឹង វត្ត៩៣ ស្ថិតស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងនោះមានប្រុស ៣៧នាក់ ស្រីចំនួន២៥នាក់ និងក្មេង៦នាក់។

នាយមេប៉ុស្តិ៍ទាហានឈុតខ្មៅថៃ ភូងកង ប៊ិន បានឲ្យដឹងថា លោកតែងតែឃាត់ទុកពលករខ្មែរ ដែលឆ្លងខុសច្បាប់ចូលតាមច្រករបៀងផ្សេងៗ តាមរយៈមេខ្យល់ទុកម្តុំ ព្រមទាំងយកថវិកាផ្ទាល់ខ្លួន ទិញអាហារឲ្យពលករខ្មែរទាំងនោះ ហូបចុកថែមទៀតផង។

លោកបន្តថា ពលករទាំងនេះ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែមកដល់ពេលនេះ ថវិកាលោកបានអស់ហើយ លោកមិនមានលទ្ធភាពទៀតទេ ព្រោះប្រាក់ខែមិនច្រើន ហើយក៏សុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ផង។ លោកសំណូមពរថា ខាងកម្ពុជាសូមជួយឃាត់ពលករ កុំឲ្យទៅប្រទេសថៃ ព្រោះណាមួយបច្ចុប្បន្ននេះ មេរោគកូវីដ១៩ កំពុងតែរាតត្បាតយ៉ាងខ្លាំងផង ដើម្បីទប់ស្កាត់ជំងឺនេះទាំងអស់គ្នា។

លោកនាយប៉ុស្តិ៍ដដែលបានបន្តថា មេខ្យល់តែងតែយកលុយពីពលករខ្មែរក្នុងម្នាក់ ២៥០០បាត ហើយមិនបានជូនដល់គោលដៅទេ និងត្រូវគេចាប់មកវិញដដែល។ លោកបានបញ្ជាក់ផងដែរថា ពលករខ្មែរទាំងនោះ ត្រូវបានមេខ្យល់ លួចនាំចូលតាមកន្លែងផ្សេងៗ ក៏ត្រូវបានកម្លាំង របស់ថៃចាប់ឃាត់ខ្លួនតែម្តង៕

from: https://tnaot.com/km/m/detail/article/9203971