Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ Luka Jovic បានរងរបួសធ្ងន់មួយកន្លែង ក្នុងអំឡុងពេលហ្វឹកហាត់

កីឡាករ Luka Jovic ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid បានរងរបួសជើងខាងស្តាំនៅអំឡុងពេលធ្វើការហ្វឹកហាត់នៅឯផ្ទះរបស់ខ្លួនកាលពីថ្ងៃចន្ទ។ នេះបើតាមការប្រកាសជាផ្លូវការពីគេហទំព័ររបស់ក្លិប Real Madrid។

មួយរយៈកន្លងទៅ ក្នុងអំឡុងពេលមានការរីករាលដាលនៃមេរោគកូវីដ-១៩ រដ្ឋាភិបាលប្រទេស អេស្ប៉ាញ បានហាមប្រាមប្រជាជនរបស់ខ្លួនមិនឱ្យមានការប្រារព្ធកម្មវិធីធំៗនានា រួមទាំងការជួបជុំដែលមានលក្ខណៈជាក្រុមផងដែរ។ ក្លិប Real Madrid បានឱ្យកីឡាកររបស់ខ្លួនពង្រឹងអនាម័យឱ្យបានខ្ជាប់ខ្ជួន រួមទាំងធ្វើការហ្វឹកហាត់នៅផ្ទះជាប្រចាំផងដែរ។

ដោយឡែកអតីតខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Eintracht Frankfurt កីឡាករ Jovic បានមានបញ្ហារបួសក្នុងអំឡុងពេលហ្វឹកហាត់នៅផ្ទះរបស់ខ្លួនមួយកន្លែងនៅក្នុងទីក្រុងម៉ាឌ្រីដ ហើយក្រោយមកមានការវិនិច្ឆ័យពីសំណាក់គ្រូពេទ្យជំនាញថា នៅត្រង់បរិវេននៃកជើងរបស់ខ្សែប្រយុទ្ធរូបនេះមានការបាក់ឆ្អឹងកែងជើងខាងស្តាំ។

លីគបាល់ទាត់ La Liga នឹងបើកការប្រកួតឡើងវិញនៅថ្ងៃទី២០ ខែមីនា បន្ទាប់ពីមានការពន្យាពេលប្រកួតទាំងអស់ដោយសារកូវីដ-១៩ ហើយនេះបើផ្អែកលើសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលអេស្ប៉ាញ ថានឹងមានការបន្ធូរបន្ថយនៃច្បាប់រក្សាខ្លួនចេញក្រៅផ្ទះ ហើយក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យអត្តពលិកអាចហ្វឹកហាត់វិញបានធម្មតា។

យ៉ាងណាមិញមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីក្លិបអំពីរយៈពេលនៃការសម្រាកព្យាបាលរបួសរបស់កីឡាករ Jovic នៅឡើយទេ ខណៈការប្រកួតរបស់ក្រុម Real Madrid នៅសល់ត្រឹម ១១ ប្រកួតទៀតប៉ុណ្ណោះ ហើយកំពុងឈរនៅលេខ ២ មាន ៥៦ ពិន្ទុតាមពីក្រោយក្រុមលេខ ១ Barcelona ចំនួន ២ ពិន្ទុ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9202955