ក្រោយជាសះស្បើយពីជំងឺ Covid-19 តារាសម្ដែង Matthew Deane និងភរិយាបាននាំគ្នាធ្វើរឿងដ៏សំខាន់មួយ
តារាសម្ដែងនិងពិធីករលោក Matthew Deane ព្រមទាំងភរិយា Lydia Sarunrat កំពុងមានសុខភាពល្អប្រសើរឡើងវិញជាធម្មតា ព្រមទាំងបានធ្វើតេស្តលទ្ធផល អវិជ្ជមានចំពោះវីរុស Covid-19 ក្រោយពីអ្នកទាំងពីរបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់មួយរយៈ។
នៅមុននេះបន្តិច លោក Matthew និងភរិយាបានបង្ហោះរូបថតនៅលើគណនីអ៊ីនស្តាក្រាមនាំគ្នាមកកាន់មជ្ឈមណ្ឌលជាតិបរិច្ចាគឈាមសមាគមកាកបាទក្រហមថៃ ដើម្បីបរិច្ចាគសារធាតុប្លាស្មាដែលមាននៅក្នុងឈាម នឹងមានផ្ទុកអង់ទីករប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុស Covid-19 ដែលត្រូវបានប្រើដើម្បីព្យាបាលករណីធ្ងន់ធ្ងរនៃអ្នកជំងឺ Covid-19។
ប្ដីប្រពន្ធតារាសម្ដែងមួយគូនេះ ក៏បានប្រកាសអ្នកដែលបានជាសះស្បើយពីជំងឺ Covid-19 មកចូលរួមបរិច្ចាគឈាមប្លាស្មា ដើម្បីជួយព្យាបាលដល់អ្នកជំងឺដែលមានផ្ទុកវីរុស Covid-19 ផ្សេងទៀតផងដែរ៕