ប្តីប្រពន្ធមួយគូដែលបានឆ្លងវីរុសកូរ៉ូណាពីកូនប្រុសរបស់ពួកគេបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយក៏មានការអបអរសាទរពីវេជ្ជបណ្ឌិត និងមន្រ្តីសុខាភិបាលដែលផ្តល់ការព្យាបាលផងដែរ។
ស្ត្រីម្នាក់អាយុ ៦៣ឆ្នាំ និងប្តីរបស់គាត់អាយុ ៦៥ឆ្នាំជាអ្នកជំងឺទី ៥ និងទី ៦ នៃខេត្ត Khon Kaen។ ពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនៅភូមិ Kud Nam Sai នៅព្រឹកថ្ងៃសៅរ៍។ នៅពេលដែលប្រពន្ធទាំងពីរនាក់បានចុះមកដល់ជាន់ទី២ នៃមន្ទីរពេទ្យKhon Kaen ពួកគេត្រូវបានស្វាគមន៍ដោយគ្រូពេទ្យ គិលានុបដ្ឋាយិកា និងមន្រ្តីសុខាភិបាលជាមួយនឹងបាច់ផ្កាដ៏ស្រស់ស្អាត។ ពួកគេទាំង ២នាក់ បានស្រក់ទឹកភ្នែកដែលប្រកបដោយក្តីរីករាយនិងរំភើបហើយក្រោយមកពួកគេបានឡើងឡានជិះមន្ទីរពេទ្យដែលចាំដឹកពួកគេទៅផ្ទះ។ លោកវេជ្ជបណ្ឌិត Charnchai Chanvorachaikul ប្រធានមន្ទីរពេទ្យ Khon Kaen បានមានប្រសាសន៍ថា លោកពិតជារីករាយខ្លាំងណាស់ដែលបានឃើញអ្នកជំងឺទាំង ២នាក់នេះបានជាសះស្បើយឡើងវិញ។ តាមពិតស្ត្រីរូបនេះបានជាសះស្បើយមុនហើយប៉ុន្តែនៅមានអាការឈឺជង្គង់ដែលមិនទាក់ទងនឹងវីរុសកូរ៉ូណាទេ។ គ្រូពេទ្យបានសំរេចចិត្តទុកគាត់នៅមន្ទីរពេទ្យបន្តទៀតព្រោះគាត់នឹងត្រូវរស់នៅតែម្នាក់ឯងនិងរស់នៅបែកប្តីរបស់គាត់ ប្រសិនបើអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យមុនប្តី។ ស្ត្រីរូបនេះបានឆ្លងវីរុសកូរ៉ូណាពីកូនប្រុសរបស់គាត់។
រូបតំណាង
ស្ថានភាពរបស់គាត់គឺធ្ងន់ធ្ងរណាស់នៅគ្រានោះ ដោយផ្នែកខ្លះនៃសួតរបស់នាងត្រូវបានខូចខាត។ វេជ្ជបណ្ឌិតមួយក្រុមបានផ្តល់ការព្យាបាលរហូតដល់ប្តីប្រពន្ធមួយគូនេះបានជាសះស្បើយឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានណែនាំឱ្យពួកគេនៅឆ្ងាយពីអ្នកដទៃរយៈពេល ៣០ថ្ងៃដើម្បីចៀសវាងការកើតឡើងនូវហានិភ័យណាមួយជាយថាហេតុ។ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១៣ ខែមេសា។ ប្តីរបស់គាត់បានធ្វើតេស្តវិជ្ជមានរយៈពេលពីរថ្ងៃបន្ទាប់។ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេមិនបានឆ្លងវីរុសនោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post