Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ADB គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ១,៣ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១ ៣០០ លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបតាមតម្រូវការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាចន្លោះពីឆ្នាំ ​២០២១-២០២៣។

តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ នេះ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ប្រមាណ ១,៣ ប៊ីលានដុល្លារ ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ របស់ ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា។ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២១-២០២៣ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១,៥ ប៊ីលានដុល្លារ។

ក្នុងកិច្ចប្រជុំបូកសរុបស្តីពីការរៀបចំកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ តាមរយៈ Video Conference កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍នានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍ជំងឺកូវីដ-១៩ នេះ​។​

សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រ​ទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍នានា មានទឹកប្រាក់សរុប​ចំនួន​ប្រមាណ ៣ ៤៨៥ លានដុល្លារហើយ ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ ២ ​៩៨៣ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០២លានដុល្លារ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9202892