Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​អាជ្ញាធរសុខាភិបាលថៃស្នើឱ្យស្ថានីយរថភ្លើង BTS កាត់បន្ថយចំនួនអ្នកជិះមកនៅត្រឹម២៥%

អាជ្ញាធរសុខាភិបាលកំពុងទាមទារឱ្យប្រតិបត្តិករ skytrain BTS កំណត់ចំនួនអ្នកដំណើររបស់ខ្លួនត្រឹម ២៥០នាក់ក្នុងមួយ ថ្ងៃ​ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលមាន​វីរុសកូរ៉ូណារាតត្បាត។

រដ្ឋលេខាធិការអចិន្រ្តៃយ៍ផ្នែកដឹកជញ្ជូនលោក Chaiwat Tongkamkoon បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រៅពីការប្រកាន់ខ្ជាប់នូវសំណើនេះ​ អ្នកដំណើរទាំងអស់ត្រូវតែរំឮក​ខ្លួនឯងជានិច្ចក្នុងការគោរពគោលការណ៍រក្សាគម្លាត​ ដោយរក្សាចម្ងាយយ៉ាងតិចមួយម៉ែត្រពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្រសួងដឹកជញ្ជូនចង់ឱ្យខ្សែរថភ្លើង BTS ដែលរត់ឆ្លងកាត់ស្រុកជាច្រើនក្នុង​ទីក្រុងបាងកក​ត្រួតពិនិត្យចំនួនអ្នកដំណើរឱ្យបានកាន់តែប្រសើរ។ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា ក្រសួងបានប្តេជ្ញារក្សាប្រព័ន្ធដឹកជញ្ជូនទាំងអស់ឱ្យគោរពតាមគោលការណ៍ដែលក្រសួងបានកំណត់។ លោក Chaiwat បានមានប្រសាសន៍ថា«យើងចាំបាច់ត្រូវរៀបចំ​សេវាកម្មអនាម័យឱ្យកាន់តែប្រសើរបន្ថែមទៀតនៅ​ច្រកចូលស្ថានីយ៍រថភ្លើង​ដើម្បីឱ្យគោលការណ៍រក្សាគម្លាតកាន់តែមានប្រសិទ្ធភាព។

រូបតំណាង

ទន្ទឹមនឹងនេះដែរលោក Pakapong Sirikantaramas ​​អាជ្ញាធរដឹកជញ្ជូនឆ្លងដែន​ (MRTA) នៃប្រទេសថៃបាននិយាយថា ​Bangkok Expressway និង Metro Plc ដែលជាប្រតិបត្តិកររបស់ MRT នឹងបន្ថែមរថភ្លើងចំនួន ៦ បន្ថែមទៀតក្នុងអំឡុងពេលព្រឹកនិងល្ងាចដែលជាពេលមានមនុស្សធ្វើដំណើរច្រើន។ ​ទោះយ៉ាងណាលោក Pakapong បានមានប្រសាសន៍ថា អ្នកដំណើរអាចចំណាយពេលយូរក្នុងការរង់ចាំដោយសារតែវិធានការរបស់ MRTA បានការកំណត់ចំនួនអ្នកដំណើរចូលក្នុងប្រព័ន្ធរបស់ខ្លួន។

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9202793