Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហជីពកំពុងបន្ត ស្វែងរកដំណោះស្រាយ លើផលប៉ះពាល់ព្យួរការងាររបស់កម្មករ

GMAC បានធ្វើលិខិតផ្លូវការជាច្រើនច្បាប់ ដើម្បីដាក់ទៅកាន់អ្នកវិនិយោគ លើវិស័យវាយនភណ្ឌ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជាដើមនេះ ដោយស្នើសុំមិនឱ្យផ្អាកការបញ្ជាទិញទំនិញពីកម្ពុជា។

ប្រធានសហជីពប្រជាធិបតេយ្យរោងចក្រកាត់ដេរស៊ីកាឌូ លោកយី រដ្ឋា នៅ​តែបន្តការសម្របសម្រួលជា មួយនិងថៅកែរោងចក្រផលិតស្បែកជើង និងថ្នាក់ដឹកនាំរបស់GMAC ដើម្បីទាមទារឱ្យថៅកែស្វែងរកទីផ្សារថ្មី ឬស្នើឱ្យមានការចរចារជាមួយនឹង អ្នកវិនិយោគក្នុងស្រុកនិងក្រៅប្រទេស ដើម្បីកុំឱ្យមានការផ្អាកការបញ្ជាទិញទំនិញនៅកម្ពុជា។

លោកយី រដ្ឋាបានប្រាប់TNAOT APP ថា ផលប៉ះពាល់នៃវិបត្តិកូវីដ១៩ អាចធ្វើឱ្យមានការផ្អាកការបញ្ជាទិញជាបន្តបន្ទាប់ ដែលក្នុងនោះបានធ្វើឱ្យកម្មករប្រមាណពី១០ម៉ឺនទៅ២០ម៉ឺននាក់ ប្រឈមអត់ការងារធ្វើ ដោយសារតែរោងចក្រត្រូវព្យួរការងារជាបន្តបន្ទាប់ ឬត្រូវផ្អាកបិទទ្វារទាំងស្រុង។  

ប្រធានសហជីពរូបនេះបានបញ្ជាក់ថា៖«យើងបានស្នើឱ្យថៅកែរោងចក្រស្វែងរកទីផ្សាសម្រាប់កម្មករកម្មការិនីរោងចក្រ រីឯខាងថ្នាក់លើបានធ្វើរបាយការណ៍ ផ្ញើទៅខាងអ្នកបញ្ជាទិញដើម្បីជួយសម្រួល កុំឱ្យមានការផ្អាកសកម្មភាព អាហ្នឹងយើងបានធ្វើមួយចំនួនហើយ ប៉ុន្តែជាក់ស្តែងនៅតែមានរឿងប្រឈមចំពោះកម្មករ នៅអំឡុងពេលនេះទៀត។

ជាក់ស្តែងសម្រាប់រោងចក្រផលិតស្បែកជើង ដែលលោកកំពុងបំរើការងាររាល់ថ្ងៃនេះ គឺដំបូងឡើយមានគោលការណ៍ព្យួរការងារកម្មករស្ទើរតែ១០០% ក្នុងចំណោមកម្មករប្រមាណ៤៧០០នាក់ ប៉ុន្តែដោយយោងទៅលើការចរចារ ទើបថៅកែរោងចក្រសម្រេចព្យួរការងារកម្មករ ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។

លោករដ្ឋាបានបន្ថែមថា៖«ប្រសិនបើថៅកែសម្រេចព្យួរការងារកម្មករ១០០% វិញ គឺច្បាស់ជាមានការកើនឡើងនូវផលលំបាកសំរាប់កម្មករជាច្រើននាក់ ព្រោះពួកគេត្រូវរកលុយបង់ថ្លៃផ្ទះ ម្ហូបអាហារ បង់ធនាគារ កូនរៀនជាដើមនេះ ទើបយើងទាមទារតស៊ូមតិ ដើម្បីឱ្យថៅកែព្យួរការងារកម្មករតែត្រឹមពាក់កណ្តាល។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ GMAC បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីផលប៉ះពាល់នៃការផ្អាកការបញ្ជាទិញ អាចនិងធ្វើឱ្យកម្មករប្រឈមនិងការព្យួរការងាររហូតដល់២០ម៉ឺននាក់។ នៅក្នុងលិខិតដដែលនោះGMAC បានស្នើឱ្យអ្នកបញ្ជាទិញ ត្រូវគិតគូរពីការទូទាត់សងបំណុលផងដែរ៕ ដោយ៖ ឃួន លក្ខិណា 

from: https://tnaot.com/km/m/detail/article/9202768