Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយចិនជោគជ័យលើកូវីដ១៩ សហព័ន្ធកីឡាជាតិ គ្រោងបញ្ជូនកីឡាការិនីជម្រើសជាតិ ទៅហ្វឹកហាត់នៅទីនោះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាជាតិ កំពុងពិចារណាបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ (CAMSOC) បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំអនឡាញជាមួយភាគីចិនថ្មីនេះ គឺយើងអាច​បញ្ជូន​អត្តពលិកជម្រើសជាតិទៅហ្វឹកហាត់នៅនាខែវិច្ឆិកា ឆ្នាំ២០២០ ឬក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២០។ ហើយភាគីចិនឱ្យសហព័ន្ធកីឡាជាតិនានាត្រៀមកីឡាករ កីឡាការិនីឱ្យហើយ។

លោកបន្តទៀតថា ការហ្វឹកហាត់នៅ​ប្រទេស​ចិននេះនឹងត្រូវបន្តរហូត​ដល់ពេលចូលរួមប្រកួតស៊ីហ្គេម នាខែចុងខែវិច្ឆិការហូតដល់ដើមខែធ្នូ ឆ្នាំ​២០២១ នៅវៀតណាម នៅក្រោយចប់ស៊ីហ្គេម នៅវៀតណាម ត្រូវចេញទៅបន្តហ្វឹកហាត់ទៀត រហូតដល់ស៊ី​ហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាតែម្តង៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9202704