Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេចស ខេង ប្រកាសបន្តអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ ក្រោយអត្រាគ្រោះថ្នាក់ថយចុះ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការកត់សម្គាល់ថា រយៈពេលមួយសប្តាហ៍នៃការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការថយចុះច្រើន។

តាមរយៈទំព័រ Facebook នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ សម្តេចក៏បានអរគុណដល់ងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចខ្លួនបានល្អប្រសើរ។

សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានផ្ញើសារ និងការបញ្ចេញមតិនៅក្នុងទំព័រ Facebook របស់សម្តេចផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនា និងកែលំអរ។

សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្អប្រសើរឡើង។ សម្តេច បានលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាន់ល្អប្រសើរធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេស និងប្រជាពលរដ្ឋស៊ីវិល័យ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9202634