ផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺដ៏កាចសាហាវមួយនេះ បានធ្វើអោយពិភពលោកឈឺក្បាល និងរងគ្រោះយ៉ាងខ្លាំង។ ពេលនេះ Covid 19 បានក្លាយជាទៅជាបញ្ហាសកល ទៅហើយ ដោយដំបូងឡើយចាប់ផ្តើមពីទីក្រុង មួយក្នុងប្រទេសចិនតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើសិនជាមានការចាប់ផ្តើម វាក៏មានការបញ្ចប់ដែរ ។ ប៉ុន្តែការព្រួយបារម្ភអំពីការកើតឡើងវិញម្តងទៀត បើយោងតាមអ្នកវិទ្យាសាស្រ្ត។
លោក Anthony Fauci អ្នកស្រាវជ្រាវពីជំងឺឆ្លងនៅវិទ្យាស្ថាន សុខាភិបាលជាតិនៃសហរដ្ឋអាមេរិកបាននិយាយថាវីរុសនេះបានចាប់ផ្តើមកើតមាននៅតំបន់ខាងត្បូង ដែលស្ថិតក្នុងរដូវរងា។
លោកនិយាយថា វាអាចរស់នៅល្អ ក្នុងអាកាសធាតុត្រជាក់ ជាងអាកាសធាតុក្តៅហើយសើម។ ដូចនេះការកកើតម្តងទៀតនារដូវរងាក៏អាចទៅរួចដែរ។ បើសិនជាគ្មានវ៉ាក់សាំងការពារទេ យើងនឹងជួបបញ្ហាផ្ទុះជាសកលម្តងទៀត
អ្វីដែលគួរធ្ងន់ធ្ងរនោះគឺ ប្រពន្ធ័ភាពសាំយើងចុះខ្សោយពេលត្រជាក់ នោះអត្រានៃការស្លាប់រៀងរាល់រដូវត្រជាក់នឹងកើនឡើង។