Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្បឿងខ្មែរមានប្រវត្តិជាង១ពាន់ឆ្នាំត្រូវមនុស្សជំនាន់ក្រោយមើលរំលង

ក្បឿងខ្មែរបុរាណ ជាកេរមរតកមួយដូចគ្នានឹងក្រណាត់សូត្រ ហូល ផាមួង ដែលសម្គាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ។

តាមរយៈការយកសំណល់ក្បឿង និងឥដ្ឋ ទៅពិសោធន៍ជាមួយនឹងសារធាតុគីមីកាបូន១៤ ដើម្បីកំណត់អាយុកាលរបស់វត្ថុ អ្នកស្រាវជ្រាវបានរកឃើញថា សំណល់ទាំងនោះសុទ្ធតែមានអាយុកាលប្រហែលតាំងពី ៥០០ឆ្នាំ នៃគ្រិស្តសករាជមកម្ល៉េះ។ ដូចនេះក្បឿងខ្មែរបុរាណ មានអាយុកាលយូរលង់ណាស់មកហើយ។

ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាលដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារជាដើម ។ល។ ក្បឿងខ្មែរបុរាណ មានរាងជា ស្រកានាគ និងស្រកាត្រីលេញ។ យ៉ាង​ណាបច្ចុប្បន្ន​មានប្រជាជនតិចណាស់ដែលចាប់អារម្មណ៍ប្រើក្បឿងខ្មែរ ដោយសារលំហូរចូលក្បឿងបរទេសកាន់តែច្រើន​ដូចជា​ក្បឿងថៃ និងចិនជាដើម៕ 

from: https://tnaot.com/km/m/detail/article/9202178