ព្រះវិហារដ៏ចំណាស់វត្តសំរោងក្នុងមានអាយុកាលជាង៣០០ឆ្នាំហើយ និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
វត្តសំរោងក្នុង គឺជាទីអារាមដែលមានអាយុកាលចំណាស់ជាងគេក្នុងខេត្តបាត់ដំបង។ វត្តនេះមានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើត នៃក្រុងបាត់ដំបង ក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ មានចម្ងាយប្រមាណ៦ គ.ម ពីក្រុងបាត់ដំបង។
ទីអារាម សំរោងក្នុងមានផ្ទៃដីទំហំ ២៩,៩៣៧ ម៉ែត្រក្រឡា កសាងនៅកំឡុងពុទ្ធសករាជ២២៥០ គ្រិស្តសករាជ១៧០៧ មកទល់ពេលនេះមានអាយុកាល៣១១ឆ្នាំ។ ក្រៅពីព្រះវិហារនៅមានសំណង់បុរាណផ្សេងទៀតដែលមានអាយុរាប់រយឆ្នាំដូចជា ចេតិយបុរាណ និងកំពែង ខ្លោងទ្វារជាដើម៕
(ប្រភពរូប៖ Facebook)