Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការពាក់ Contact lens អាចនឹងប្រឈមឆ្លងជំងឺកូវីដ ១៩ប្រសិនបើមិនប្រយ័ត្ន និងអនាម័យ

គ្រូពេទ្យឯកទេសខាងភ្នែកម្នាក់បានបង្ហាញថាអ្នកដែលពាក់កញ្ចក់កែវភ្នែក (Contact lenses) អាចប្រឈមនឹងការឆ្លងវីរុសកូវីដ ១៩ ប្រសិនបើម្រាមដៃរបស់អ្នកមានផ្ទុកនូវមេរោគដែលបង្កឲ្យឆ្លងនៃជំងឺនេះ ទៅប៉ះនឹងភ្នែកនៅពេលដែលពាក់វា។ 

រូបតំណាង

យោងតាមវេជ្ជបណ្ឌិត Eak-Achan Chansue ជានាយកវេជ្ជសាស្រ្តនៃមជ្ឈមណ្ឌលអន្តរជាតិ LASIK បាននិយាយថា មនុស្សភាគច្រើនដែលតែងតែពាក់កញ្ចក់កែវភ្នែកដើម្បីជាការលម្អ និងកើនសម្រស់ថែមមួយកម្រិតទៀត ប៉ុន្តែអ្នកមិនដឹងទេថាការពាក់វាអាចនឹងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវ ១៩ នោះទេ។ 

រូបតំណាង

ការពាក់ Contact lenses គឺពិតជាមានទំនាក់ទំនងយ៉ាងស្អិតរមួតរវាងភ្នែក និងម្រាមដៃដោយសារតែត្រូវប្រើម្រាមដៃដើម្បីពាក់វា និងជាធម្មតាត្រូវយកដៃដោះចេញ និងដាក់ចូលជារឿយៗថែមទៀតផង។ ហេតុផលនេះដែលអាចបង្កឱ្យមានការឆ្លងមេរោគកូវីដ ១៩ ឬមេរោគផ្សេងៗទៀតដែលមានជាប់នឹងដៃទាំងពីររបស់យើងនៅពេលប៉ះពាល់ភ្នែក ច្រមុះ និងមាត់ដោយអាចបណ្តាលឱ្យមានការឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះលោកវេជ្ជបណ្ឌិតក៏បានផ្តល់ការណែនាំបន្ថែមឲ្យពាក់វ៉ែនតាការពារជំនួសដោយការពាក់កញ្ចក់កែវភ្នែកវិញក្នុងអំឡុងពេលនេះ។ 

រូបតំណាង

អ្នកមានជំងឺអាឡែរហ្សី ដែលមានអាការរមាស់ភ្នែកជារឿយៗ គឺបណ្តាលឱ្យមេរោគនៅជុំវិញដៃមានទំនាក់ទំនងជាមួយមុខ ភ្នែក ច្រមុះ និងមាត់អាចបណ្តាលឱ្យមេរោគទាំងនោះចូលក្នុងសរីរាង្គកាយរបស់អ្នកបានយ៉ាងងាយផងដែរ។ ប្រសិនជាមានអាការបែបនេះគួរតែប្រើថ្នាំប្រឆាំងនឹងប្រតិកម្មអាឡែហ្ស៊ី ឬថ្នាំបណ្តក់ភ្នែកជាដើម និងគួរតែចៀសវាងយកដៃទៅប៉ះដោយផ្ទាល់នៅបរិវេណភ្នែក មាត់ និងច្រមុះផងដែរ។ 

រូបតំណាង

លោកវេជ្ជបណ្ឌិតរូបនេះមិនត្រឹមតែបង្ហាញពីហានិភ័យនៃការឆ្លងជំងឺនេះទេ សូម្បីតែវិធីថែរក្សាភ្នែកក៏លោកបានណែនាំដែរ៖ 

នៅពេលចាំបាច់ត្រូវចាកចេញពីផ្ទះ អ្នកគួរតែពាក់វ៉ែនតាការពារភ្នែកដែលប្រឆាំងនឹងលំអងធូលីដី (សម្រាប់អ្នកដែលមានជំងឺអាឡែរហ្សី)។ ហើយអ្វីដែលសំខាន់បំផុត អ្នកមិនគួរប្រើម្រាមដៃប៉ះពាល់ភ្នែក និងមុខដោយផ្ទាល់នោះទេ ត្រូវតែលាងដៃជាមួយអាល់កុល និងជែលឲ្យបានញឹកញាប់ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ៕ 

ប្រែសម្រួល៖ Seyha

from: https://tnaot.com/km/m/detail/article/9201873