តាមពិតទៅ នេះជាកញ្ចប់គ្រាប់ស៊ីលីកាដែលមានប្រយោជន៍ចំពោះផលិតផលដែលលោកអ្នកបានទិញនិងសម្ភារៈដទៃ ទៀតក្នុងជីវភាពប្រចាំថ្ងៃដូចខាងក្រោមនេះ៖
· បើសិនលោកអ្នកដាក់កញ្ចប់គ្រាប់ស៊ីលីកានៅក្នុងកាបូបយួរដៃ ឬកាតាបនោះវាអាចបង្ការមិនឱ្យកាបូប ឬក៏កាតាប នោះធុំក្លិនមិនល្អបាន។ នេះក៏ដោយសារតែកញ្ចប់គ្រាប់ស៊ីលីកាអាចបង្ការមិនឱ្យមានការលូតលាស់ នូវបាក់តេរី ដោយសារភាពសើម។
· បើលោកអ្នកដាក់កញ្ចប់គ្រាប់ស៊ីលីកានៅក្បែរគ្រាប់ធញ្ញជាតិឬគ្រាប់ពូជដំណាំនោះ វាអាចរក្សាគ្រាប់ទាំងនោះមិន ឱ្យរងភាពសើម ដែលអាចរក្សាគុណភាពរបស់វាបានយូរ។
- កញ្ចប់គ្រាប់ស៊ីលីកាមានប្រសិទ្ធិភាពខ្ពស់ក្នុងការបង្ការមិនឱ្យសម្ភារៈសំណង់ដែលភាគច្រើនផលិតពីលោហៈ ទទួលរងនូវអុកស៊ីតកម្មបាន។
- បើសិនជាទូដាក់ខៅអាវ ឬកន្សែងជូតខ្លួនរបស់លោកអ្នកមានកញ្ចប់គ្រាប់ស៊ីលីកា នោះទូនឹងមានសភាពស្ខួត ដែលរក្សាក្លិនល្អ មិនធុំក្លិនផ្អួរ។
- អ្វីដែលពិសេសសម្រាប់បងប្អូនដែលជួបបញ្ហាទូរស័ព្ទចូលទឹក គឺគ្រាប់ស៊ីលីកាអាចប្រើជំនួសអង្ករ បានក្នុងការ សម្ងួតទូរស័ព្ទ ដោយគ្រាន់តែហែកកញ្ចប់គ្រាប់ស៊ីលីកាហើយរោយគ្រាប់ទាំងនោះទៅលើទូរស័ព្ទរបស់លោកអ្នក ហើយចំនួនគ្រាប់ស៊ីលីកាកាន់តែច្រើនវានឹងកាន់តែឆាប់ស្ងួត។
- សម្រាប់មិត្តយុវវ័យដែលមានចំណង់ចំណូលចិត្តក្នុងការប្រើប្រាស់ម៉ាស៊ីនថតរូបក៏គួរតែរក្សាកញ្ចប់គ្រាប់ស៊ីលីកា ទុកក្នុងកាបូបម៉ាស៊ីនថតដើម្បីតែរក្សាម៉ាស៊ីនថត។ ហើយបើសិនលោកអ្នកសម្បូររូបថតដែលផ្ដិតចេញជាសន្លឹក កញ្ចប់គ្រាប់ស៊ីលីកាក៏អាចធានាបាននូវភាពយូរអង្វែងនៃការរក្សាទុករូបថតទាំងនោះ។
ជាចុងក្រោយសម្រាប់អ្នកបើកបររថយន្ដវិញ ការរក្សាទុកនូវកញ្ចប់គ្រាប់ស៊ីលីកា នៅខាងក្នុងរថយន្ដលើក្ដារខាង ក្រោមកញ្ចក់កន្លែងអ្នកបើកបរ អាចកាត់បន្ថយភាពស្រអាប់របស់កញ្ចក់រថយន្ដពេលមានភ្លៀងធ្លាក់។
លោកអ្នកក៏អាចច្នៃប្រយោជន៍របស់កញ្ចប់គ្រាប់ស៊ីលីកា ទៅតាមភាពច្នៃប្រឌិតរបស់ខ្លួន ហើយគួរប្រាកដថាកញ្ចប់ គ្រាប់ ស៊ីលីកាត្រូវបានរក្សាទុកឆ្ងាយពីក្មេងៗព្រោះវាអាចបណ្ដាលឱ្យក្មេងៗឈ្លក់ថប់ដង្ហើមបានបើសិន ជាពួកគេលេបវា៕