Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វីរុសកូវីដ ១៩ អាចបង្ហាញរោគសញ្ញាទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទរួមមាន វិលមុខ និងប្រកាច់…

ក្រៅពីរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ និងថប់ដង្ហើមរួមទាំងរោគសញ្ញាផ្សេងទៀត មានគ្រូពេទ្យនៅក្រៅប្រទេសបានចាប់ផ្តើមរកឃើញថ្មីថា ជំងឺកូវីដ ១៩ មិនមែនមានរោគសញ្ញាតែប៉ុណ្ណឹងនោះទេ អាចនឹងចេញរោគសញ្ញាទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទដែលត្រូវបានរកឃើញនៅលើអ្នកជំងឺឆ្លងវីរុសកូវីដ ១៩ ឬជំងឺរលាកផ្លូវដង្ហើមផងដែរ។

រូបតំណាង

យោងតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិត  Thirawat Hemachudha  ជាប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យជូឡាឡុងកន បានមានប្រសាសន៍ថា រោគសញ្ញានៃអ្នកឆ្លងវីរុសនេះអាចពាក់ព័ន្ធនឹងប្រព័ន្ធសរសៃប្រសាទដែលត្រូវបានគេរកឃើញថាមានចំនួន ២៥% នៃអ្នកឆ្លងជំងឺកូវីដ ១៩ នេះ។

រូបតំណាង

រោគសញ្ញា និងចំនួនភាគរយនៃអ្នកកើតជំងឺនេះដែលត្រូវបានរកឃើញនោះរួមមាន៖ 

– វិលមុខមានចំនួន៩ ដល់ ១៧%

– ឈឺក្បាលមានចំនួន៦ ដល់ ១៣%

– ភ្លេចភ្លាំងមានចំនួន ៩%

– ការថយចុះកម្រិតស្មារតីមានចំនួន ៨%

– ជំងឺសរសៃប្រសាទមានចំនួន ៣%

– ការស្ទះសរសៃឈាមខួរក្បាលមានចំនួន ៥%

– ការដើរប្រកាច់ដាច់សរសៃឈាមខួរក្បាល និងជំងឺឈាមក្នុងខួរក្បាលមានចំនួន ០.៥%

– ស្បែកឡើងក្រហមប្រមាណចំនួន ២០%

– ជំងឹរលាកសន្លាក់ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO រកឃើញ

– រាគ និងមានភាពមិនស្រួលនៅក្នុងប្រព័ន្ធរំលាយអាហារ

– ការរលាក និងហើមក្រហមម្រាមជើង (COVID TOE)។

រូបតំណាង

ទោះបីជាយ៉ាងណាក៏មានវេជ្ជបណ្ឌិតមួយរូបទៀត Jennifer Frontera ជាអ្នកជំនាញខាងផ្នែកសរសៃប្រសាទនៅ NYU Langone Health នៃសហរដ្ឋអាមេរិក បានណែនាំថារោគសញ្ញាសរសៃប្រសាទខាងលើនេះអាចបណ្តាលមកពីជំងឺផ្សេងៗទៀតដែលមិនមែនជារោគសញ្ញាឆ្លងនៃជំងឺកូវីដ ១៩ នោះទេ។ ដូច្នេះប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះសូមកុំទាន់ភ័យព្រួយ ប្រសិនជាមិនច្បាស់អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានការពិនិត្យត្រឹមត្រូវ។

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9201655