នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ អាមេរិកបានពង្រាយបន្ថែមកងកម្លាំង និងប្រព័ន្ធមីស៊ីល Patriot ផងដែរនៅតំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់នូវអ្វីដែលបង់តាហ្គូនអះអាងថាជា«អាកប្បកិរិយាអរិភាព»របស់អ៊ីរ៉ង់ ។ ការចោទប្រកាន់នោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទីក្រុងតេអេរ៉ង់ជាអ្នកបាញ់នាវាដឹកប្រេងនៅឈូងសមុទ្រ Gulf កាលពីអំឡុងពេលមុននោះ ។
ប្រភពព័ត៌មាន sputnik បានផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ថា សារព័ត៌មាន Bloomberg បានដកស្រង់ប្រភពពីមន្ត្រីមិនចេញអត្តសញ្ញាណបានថ្លែងថា សហរដ្ឋអាមេរិកបានសម្រេចដកត្រឡប់វិញ អាគុយប្រព័ន្ធការពារគ្រាប់មីស៊ីលPatriot ចំនួន២គ្រាប់ ក្នុងចំណោម៤គ្រាប់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង២គ្រាប់ផ្សេងទៀតពីក្នុងតំបន់មជ្ឈិមបូព៌ា ដោយអាស្រ័យថា ស្ថានការធូរស្រាលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ។
ប្រភពបានបន្ថែមថា អាគុយការពារគ្រាប់មីស៊ីល Patriot សហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតទំនងជាត្រូវបានជំនួសដោយប្រព័ន្ធការពារមីស៊ីល Patriot មូលដ្ឋាននៅក្នុងស្រុក ។ ប្រព័ន្ធការពារមីស៊ីលបែបនេះមានជាង១២គ្រាប់ បូកជាមួយអាគុយការពារប្រព័ន្ធមីស៊ីល THAAD (Terminal High Altitude Area Defense) នៅតែត្រូវបានរក្សាទុកនៅក្នុងតំបន់ ។
មន្ត្រីក៏បានលើកឡើងផងដែរថា អាគុយមីស៊ីល Patriot បួនគ្រាប់ មានគម្រោងថា នឹងដកចេញនៅក្នុងខែមីនា ឆ្នាំ២០២០ ប៉ុន្តែការដកចេញនោះត្រូវពន្យារពេល បន្ទាប់ពីការវាយប្រហារដោយរ៉ុក្កែតពីរលើកទៅលើមូលដ្ឋានយោធា Camp Taji នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីពេលថ្មីៗនេះ ហើយដែលអាមេរិកចាត់ទុកថា ជាសកម្មភាពរបស់ពួកជីវពលមូលដ្ឋាននៅអ៊ីរ៉ង់ ។ អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់នេះ ។
តាមមន្ត្រីបានបញ្ជាក់ ឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងមិនរងផលប៉ះពាល់អ្វីឡើយតាមរយៈការដកអាគុយការពារប្រព័ន្ធមីស៊ីល Patriot នេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងឆ្ពោះទៅមុខរកកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ ៕ ប្រែសម្រួលដោយ៖ thach yat