Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុងPattayaបានបិទឆ្នេរចំនួន៨ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា

ក្រុងប៉ាតាយ៉ាខេត្ត Chon Buri បានបញ្ជាឱ្យបិទឆ្នេរ​ចំនួន៨ ចាប់ពីថ្ងៃសៅរ៍ទី៨ ដល់ថ្ងៃទី ៣១ ខែឧសភា​ដើម្បីទប់ស្កាត់ការរីរាលដាលនៃវីរុសកូរ៉ូណា។

កាលពីថ្ងៃព្រហស្បតិ៍ លោក Pol Maj Jeerawat Sukhonthasap ​អធិការក្រុង Pattaya ​ បានដឹកនាំមន្រ្តីចុះទៅបិទតំបន់ឆ្នេរ​ចំនួន៨ រួមមាន៖ ឆ្នេរPattaya, Jomtien, Phra Thamnak, Cosy, Wong Amat, Krathing Rai, ​ឧទ្យានសាធារណៈ Na Kluea និងកំពង់ផែBali Hai។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាប្រជាជននិងភ្ញៀវទេសចរត្រូវបានហាមឃាត់មិនឱ្យប្រមូលផ្តុំគ្នានៅតំបន់ទាំងនោះចន្លោះពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ក្នុងអំឡុងពេលបីសប្តាហ៍នេះ។ ប្រជាជនអាចធ្វើលំហាត់ប្រាណនៅលើកម្រាលថ្មតាមបណ្តោយឆ្នេរប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលតំបន់ហាមឃាត់ទេ។ ការបរិភោគអាហារ​ និងសកម្មភាពផ្សេងទៀតក៏ត្រូវបានហាមឃាត់នៅក្នុងតំបន់នោះផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9201309