Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សួន​ផ្កា​ចម្រុះ​ពណ៌ក្បែរ​ជើងភ្នំ ​កំពុងល្បីនៅស្រុក​បន្ទាយ​ស្រី

សួន​ច្បារ​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ក្នុង​ទឹកដី​សៀមរាប​ត្រូវ​បាន​បង្កើត​ដាំដុះ​ រៀបចំ​ដោយ​ ក្រវ៉ាន់​សៀមរាប រេស៊ីដិន ស្ថិត​ក្នុង​ទឹកដី​ស្រុក​បន្ទាយ​ស្រី​។

ត្បិត​កិច្ច​ការ​រៀប​ចំ​ដាំ​ដុះ​​នោះ​មិន​ទាន់​ជា​រួចរាល់​ក៏ដោយ តែ​អ្នក​ទេសចរ​នៅ​តែ​អាច​ទៅ​ទស្សនា​កម្សាន្ត​ និង​ផ្ដិត​យក​រូបភាព​ស្អាត​ៗ​បាន​ជាមួយ​បរិយាកាស​ទី​ជនបទ​ស្រុក​ស្រែ​ មាន​សួន​ផ្កា​ចម្រុះ​ពណ៌ ក្បែរ​ជើង​ភ្នំ និង​មើល​ថ្ងៃ​លិច​ជាមួយ​ក្រុម​គ្រួសារ​ មិត្ត​ភក្ដិ​ និង​មនុស្ស​ជា​ទី​ស្រឡាញ់​ វា​នឹង​ក្លាយ​ជា​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។​

សួន​ផ្កា​ចម្រុះ​ពណ៌​ខាង​លើ​មាន​ទីតាំង​ស្ថិត​ក្នុង​ ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ ធ្វើ​ដំណើរ​ហួស រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្បាល​ស្ពាន បន្តិច​​ឃើញ​ដី​ឡូតិ៍​មួយ​កន្លែង​ខាង​ឆ្វេង​ដៃ នោះ​អ្នក​នឹង​ទៅ​ដល់​ហើយ​៕

from: https://tnaot.com/km/m/detail/article/9201272