ចាប់តាំងពីការផ្ទុះឡើង នៃវិបត្ដិកូរ៉ូណាវីរុសនោះមក វិស័យឧស្សាហកម្មនាវាទេសចរណ៍ បានរងគ្រោះយ៉ាងខ្លាំង ហើយនៅតាមបណ្ដា កំពង់ផែនានា ត្រូវបដិសេធចូលចត ដោយមិនទាន់ដឹងច្បាស់ថា នៅពេលនាវាទាំងនោះ អាចធ្វើនាវាចរណ៍ឡើងវិញបាន។
អ្នកដំណើរបានធ្វើដំណើរឆ្ពោះទៅផ្ទះវិញ ហើយការធ្វើដំណើរនេះបានអូសទាញសមាជិកនាវិករាប់ម៉ឺននាក់ នៅលើនាវារបស់ពួកគេ ក៏កំពុងជាប់នៅលើសមុទ្រ ដោយគ្មានដឹងថ្ងៃត្រូវបញ្ចប់។ រីឯមនុស្សជាច្រើនមិនបានបង់ប្រាក់ ព្រោះកិច្ចសន្យារបស់ពួកគេបានបញ្ចប់។ អ្នកខ្លះមិនមានអ៊ិនធើរណិតប្រើប្រាស់ ហើយភាពតានតឹងក៏កំពុងតែផ្ទុះឡើង និង អ្នកខ្លះទៀតថែមទាំងប្តឹងថៅកែផងដែរ។
លោក Caio Saldanha ជាឌីជេ ជនជាតិប្រេស៊ីលបម្រើការងារ នៅក្នុងក្រុមហ៊ុន Celebrity Infinity បានថ្លែងថា ពួកយើងដូចជាអ្នកទោស ហើយយើងត្រូវការជំនួយ។ យើងត្រូវការតស៊ូដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។
លោក Saldanha បានបញ្ជាក់ថា លោកពិតជាមានការលំបាកខ្លាំងណាស់ ការជាប់នៅកណ្ដាលសមុទ្របែបនេះ។ លោកត្រូវចែកបន្ទប់ស្នាក់នៅជាមួយមិត្ដស្រី អាយុ២៩ឆ្នាំ ឈ្មោះJessica Furlan ។
អាជ្ញាធរអាមេរិក កាលពីថ្ងៃទី១៣ ខែមីនា បានចេញបទបញ្ជា មិនឲ្យនាវាធ្វើនាវាចរណ៍ ដោយសារតែវិបត្ដិកូរ៉ូណាវីរុសនេះ។ ប៉ុន្ដែនាវិកជាច្រើន គឺត្រូវនៅលើនាវា នៅកណ្ដាលសមុទ្រ។ រហូតមកដល់ពេលនេះ មាននាវាជាង១០០គ្រឿង ដោយមាននាវិក ជាង៧ម៉ឺននាក់ កំពុងនៅលើនាវា ស្ថិតនៅលើសមុទ្រ៕ ប្រែសម្រួលដោយ Nuon