ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំង៥សង្កាត់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចរក្សាអនាម័យ យោងទៅតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលការពារជំងឺកូដវីត១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចវិទ្យាល័យសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកអភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានបើកកិច្ចផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋយល់ដល់ពីបញ្ហាសុខភាពក្នុងក្រុមគ្រួសារជាពិសេសការណែនាំរបស់មន្ទីរក្រសួងសុខាភិបាល ដែលបង្ការមុននិងក្រោយហូបចំណីអាហារត្រូវតែលាងដៃនឹងសាប៊ូ ឬទឹកអាកុលជាកំហិត ដើម្បីការពារមេរោគផ្សេងៗជាពិសេសជំងឺកូដវីត១៩ ដែលជំងឺកាចសាហាវនេះកើតឡើងមកពីខ្លួនយើងចេះថែរក្សាអនាម័យតែបើខ្វះការអនាម័យច្បាស់ជាមិនជំងឺឆ្លងផ្សេងទៀ តដែលរាលត្បាតទូរទាំងពិភពលោក ។
លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដោយក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម ស្កសរ ១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៉ីវ ១ដប មី ៥កញ្ចប់ ត្រីខ ១កំប៉ុង សាប៊ូលាងដៃ ១ដុំតូច និងម៉ាសចំនួន ១០ម៉ាស។ ទោះបីអំណោយតិចតួចតែអាជ្ញាធរ និងខិតខំបន្តផ្ដល់ដល់បងប្អូនអ្នកខ្វះខាត ហើយក៏មិនឱ្យប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារដែរ៕ ដោយ៖ ផេងភាព