Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្បែកជើងមាសនៅបារាំងឆ្នាំនេះបានទៅកីឡាកររូបណា បើ Ligue1ត្រូវបានរំសាយចោលបាត់ហើយ

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germain អាចក្លាយជាកីឡាករឈ្នះស្បែកមាសម្តងទៀតនៅរដូវកាលនេះ បន្ទាប់ពីក្របខណ្ឌ Ligue 1 បានសម្រេចរំសាយការប្រកួតដែលនៅសល់ចោល ខណៈពេលដែលគ្រាប់បាល់ស៊ុតបញ្ចូលទីមាន ១៨ គ្រាប់ស្មើខ្សែប្រយុទ្ធ Wissam Ben Yedder របស់ក្លិប Monaco។

ក្របខណ្ឌ Ligue 1 ត្រូវបានបញ្ចប់មុនរដូវកាលមុនពេលកំណត់ ដោយសារនាយករដ្ឋមន្រ្តីបារាំងបានប្រកាសមិនឱ្យកម្មវិធីនានាត្រឡប់មកវិញមុនខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ដោយសារតែបញ្ហាកូវីដ-១៩ នៅតែប្រឈមក្នុងការឆ្លង ខណៈដែលជើងឯករដូវកាលនេះត្រូវប្រគល់ទៅឱ្យ PSG តែម្តង ដោយផ្អែកលើពិន្ទុដែលលើសក្រុមលេខ ២ Marseille ចំនួន ១២ ពិន្ទុ។

យ៉ាងណាមិញបើគិតមកលើកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងរដូវកាលនេះវិញ គឺមានខ្សែប្រយុទ្ធ Mbappe និង Ben Yedder ដោយអ្នកទាំងពីររកបានម្នាក់ចំនួន ១៨ គ្រាប់ ដែលធ្វើឱ្យមានការពិបាកសម្រេចថា តើរវាងខ្សែប្រយុទ្ធទាំងពីររូបនេះមួយណាដែលអាចឈ្នះស្បែកជើងមាសបាន? តែទោះជាយ៉ាណាក៏ដោយ បើផ្អែកលើអ្នកជំនាញផ្នែកកីឡាបាល់ទាត់បានយល់ឃើញថា អ្នកដែលអាចឈ្នះស្បែកជើងមាសនៅរដូវកាលនេះបានគឺ ខ្សែប្រយុទ្ធ Mbappe ព្រោះ៖

-ក្នុងចំណោមគ្រាប់បាល់ម្នាក់ ១៨ គ្រាប់នោះ មានការប្រកួតលេងតិចជាងគ្នា ពោលគឺ Mbappe លេងបាន ២០ ប្រកួតរកបាន ១៨ គ្រាប់ រីឯ Ben Yedder លេងបាន ២៥ ប្រកួតរកបាន ១៨ គ្រាប់ដែរ តែចំនួនការប្រកួតច្រើនជាង។ ដូច្នេះ គេឱ្យអតិភាពទៅលើ Mbappe ដែលមានការប្រកួតតិចជាង ព្រោះបើកាលណាខ្សែប្រយុទ្ធរូបនេះលេងបាន ២៥ ប្រកួតដូចដៃគូប្រជែង នោះគ្រាប់បាល់អាចនឹងលើសចំនួននេះក៏អាចថាបាន។

-ត្បិតមានគ្រាប់បាល់ស្មើគ្នាមែន តែគ្រាប់ទាំងនោះផ្នែកទៅលើការទាត់បញ្ចូលទីលើការប្រើបច្ចេកទេស ដោយ ១៨ គ្រាប់របស់ Mbappe ទាត់បញ្ចូលទីគ្មានការទាត់បាល់ពិន័យ ១១ ម៉ែត្រនោះទេ(Penalty) រីឯ ១៨គ្រាប់របស់ Ben Yedder ក្នុងនោះមានការទាត់បាល់ពិន័យ ១១ ម៉ែត្រចូលចំនួន ៣ គ្រាប់។

អ៊ីចឹងមិត្តអ្នកអានទាំងអស់គ្នាអាចវិនិច្ឆ័យ លើចំណុចទាំងពីរនេះ រួចសន្និដ្ឋានថា តើរវាងខ្សែប្រយុទ្ធ Mbappe និង Ben Yedder មួយណាដែលអ្នកគិតថាអាចក្លាយជាម្ចាស់ស្បែកជើងមាសនៅរដូវកាលនេះ?

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9200668