Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅថ្ងៃទី​១៧ ខែឧសភា​ ថៃនឹងបន្តកាត់បន្ថយការរឹតត្បិតដំណាក់កាលទីពីរ

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ​១៩ នៅក្នុងប្រទេសថៃកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានអ្នកឆ្លងថ្មី​ច្រើន​ឡើយ។ ទាំងនេះជាសញ្ញាដ៏ល្អ ដើម្បីឲ្យថៃបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។

នៅពេលនេះ ថៃមានគម្រោង​បន្តលុបច្បាប់រឹតត្បិតដំណាក់កាលទីពីរ ក្នុងនោះក្រុមហ៊ុនធំៗ ដែលមានកម្មករ ពលករច្រើន អាចបើក​ទ្វារដំណើរការឡើងវិញហើយ។ មន្ត្រីឯកទេសរបស់ថៃ បានកំណត់ពេលវេលា លុបច្បាប់រឹតត្បិតដំណាក់កាលទីពីរ ក្នុងចំណោម​៤​ដំណាក់​កាលដែលរដ្ឋាភិបាលថៃបានកំណត់។ ការលុបច្បាប់នេះនឹងធ្វើឡើងម្តង១ដំណាក់កាល អាស្រ័យទៅលើចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុង​ប្រទេសថៃ ។

ដំណាក់កាលទីមួយ បានលុបចោល កាលពីថ្ងៃទី៣ ខែឧសភា ចំណែកដំណាក់កាលទីពីរគ្រោងនឹងលុបចោល នៅថ្ងៃទី​១៧ ខែឧសភា។ ដោយ​ឡែកដំណាក់ទី ៣​ ទី៤ ក៏នឹងត្រូវលុបក្នុងរយៈពីរខែ គឺខែឧសភា និងមិថុនា​។

លោក Taweesilp Visanuyothin អ្នកនាំពាក្យគណ:កម្មការដោះស្រាយស្ថានភាពកូវីដ១៩ បានឲ្យដឹងថា ដំណាក់កាលរឹតត្បិតទីពីរ ត្រូវលុបចេញនេះ គឺពាក់ព័ន្ធនឹងក្រុមហ៊ុនធំ ដែលមានបុគ្គលិក និងកម្មករធ្វើការច្រើន។ នៅថ្ងៃទី​៧ ខែឧសភា នេះ ថៃមានអ្នកឆ្លងថ្មីតែ​៣នាក់ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់ថ្មីឡើយ​។ ចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសថៃ មាន ២៩៩២នាក់ ក្នុងនោះស្លាប់ ៥៥នាក់៕ ប្រែ​សម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9200573