ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ម្នាក់ ស្រាល៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះម្សិលមិញនេះ។
បើយោងតាមរបាយការណ៍អគ្គស្នងកាដ្ឋាននគរបាលជាតិ បានបង្ហាញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីម្សិលមិញនេះ ដោយបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបរហូតដល់ចំនួន ១១នាក់ ហើយគ្រោះថ្នាក់គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៧លើក។
សូមរម្លឹកឱ្យដឹងថា ដោយឃើញមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ពិការភាព និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តនចាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមានការផាកពិន័យដ៏ធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងជាតិ យ៉ាងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ៕ ដោយ៖ តារា