Covid 19 បានក្លាយជាទៅជាបញ្ហាសកល ទៅហើយ ដែលវាធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងវិស័យសេដ្ឋកិច្ច សុភាពសាធារណះ សង្គមកិច្ច និងសេរីភាពជាមូលដ្ឋានរបស់មនុស្សជាតិ។ វិធានការជាច្រើនបានដាក់ចេញ ដូចជាការលាងដៃ គំលាតសង្គម និង ការមិនជួបជុំមនុស្សជាច្រើន ជាដើមល។ សំណួរចោទសួរថា៖ ពន្លឺថ្ងៃអាចជួយទប់ស្កាត់ Covid 19 រឺទេ?
យោងតាមអង្គការសុខភាពពិភពលោក ពន្លឺថ្ងៃមិនមានលទ្ធភាពគ្រប់គ្រាន់អោយវីរុស Covid 19 ស្លាប់បានទេ។ វាមិនអាចសម្លាប់វីរុសដែលមានក្នុងខ្លួនមនុស្សឡើយ។
ទោះជាយ៉ាងណា អ្នកជំនាញសុខភាពមកពី ប្រទេសអូស្រ្តាលី បានលើកឡើងថា ក្នុងរយៈពេលមួយថ្ងៃ ការចេញឱ្យត្រូវពន្លឺព្រះអាទិត្យ រយៈពេលពី ១០នាទី នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងភាពស៊ាំបានយ៉ាងខ្លាំង ហើយក៏ជាចំណែកមួយជួយការពារយើងពី ហានិភ័យជំងឺដែលបង្កដោយវីរុសផ្សេងៗ ពិសេសជំងឺដែលបង្កដោយវីរុស COVID-19ផងដែរ ។