Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាជវាំង​ដ៏​ស្កឹមស្កៃ​របស់​សម្ដេច​តា ព្រះ​បរមរតនកោដ្ឋ​ នៅ​ទីក្រុង​ព្យុងយ៉ាង​ កូរ៉េ​ខាង​ជើង​

លោក គីម អ៊ីលស៊ុង បិតា​ស្ថាបនិក​កូរ៉េ​ខាង​ជើង​បាន​សាងសង់​រាជវាំង​ដ៏​ស្រស់​ស្អាត​មួយ​មាន​ឈ្មោះ​ថា​ ចាង​ ស៊ូអ៊ុន​ (Changsuwon Palace) ថ្វាយ​ចំពោះ​ព្រះ​ករុណា​ សម្ដេច​តា​ ព្រះ​បរម​រតនកោដ្ឋ​។

រាជ​វាំង​ចាង​ ស៊ូអ៊ុន​ ​គឺ​ជា​វិមាន​ដ៏​ធំ​ស្កឹមស្កៃ​សង់​ក្នុង​ទសវត្ស​ឆ្នាំ​៧០​ដោយ​យក​គំរូ​តាម​វិមាន​របស់​លោក​ប្រធានាធិបតី​ គីម​ អ៊ីលស៊ុង​ផ្ទាល់។ ទី​នោះ​មាន​បន្ទប់​ជាង​៤០​ មាន​រចនាបថ​តាម​បែប​កូរ៉េ​ ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​ព្រឹក្សា និង​អាច​មើល​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​បឹង​ ចាង​ ស៊ូអ៊ុន​​ ជា​បឹង​សិប្បនិម្មិត​ព័ទ្ធ​ជុំវិញ​ដោយ​តំបន់​វាល​ស្មៅ​នៃ​ភ្នំ​តែ​សុង។

សម្ដេច ​សីហនុ ព្រះអង្គ​បាន​បង្កើត​ចំណង​មិត្តភាព​ដំបូង​ជាមួយ​លោក គីម អ៊ីលស៊ុង ជា​ជីតា​ លោក ​គីម​ ចុង​អ៊ុន​នៅ​ចុងទសវត្សឆ្នាំ១៩៥០។ ពេល​យាង​ទៅ​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង ព្រះអង្គ​តែង​ប្រថាប់​នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ ចាង​ ស៊ូអ៊ុន​ នេះ​ហើយ​ទ្រង់​តែង​ទទួល​​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង​គ្រប់​ជាន់​ថ្នាក់​៕

from: https://tnaot.com/km/m/detail/article/9200194