Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ម៉ៃ តុលា ដែលរងការដាក់ពិន័យធ្ងន់ធ្ងរជាងគេក្នុងអំពើពុករលួយ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការហើយ

ភ្នំពេញ៖ លោក ម៉ៃ តុលា ដែលរងការដាក់ពិន័យធ្ងន់ធ្ងរជាងគេ ចំនួន២ចំណុចមិនឱ្យប៉ះពាល់សកម្មភាពកីឡាអស់មួយជីវិត ត្រូវបានសហព័ន្ធបញ្ជូនសំណុំរឿងពុករលួយទៅកាន់តុលាការហើយ។

គួរឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេក្តីជូនដំណឹង ដោយដាក់ទណ្ឌកម្ម ចំពោះអតីត និងមន្ត្រីសហព័ន្ធរបស់ខ្លួនចំនួន ៤នាក់ ដែលបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ចំពោះមន្ត្រីទាំង៤នាក់នោះរួមមាន លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក គល់ សុភារម្យ និងលោក ឆាំង ពិសិដ្ឋ ដែលត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតនោះ។

បើយោងតាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានល្ងាចម្សិលមិញថា អតីតមន្ត្រីទាំង ៤នាក់នេះ ពាក់ព័ន្ធនឹងការកិបកេងថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន Tiger ប្រមាណ ៣០% នៃថវិកាសម្រាប់ការរៀបចំព្រឹត្តិការណ៍ Tiger Street ទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។ ប៉ុន្តែការកិបកេងថវិកា ៣០%នេះ ត្រូវបានបើកការស៊ើបអង្កេត កាលពីពេលថ្មីៗនេះ ទើបពិនិត្យឃើញថា អ្នកទាំង៤ បានប៉ះពាល់ថវិកាឧបត្ថម្ភនោះមែន ចាប់ពីឆ្នាំ២០១៥ (ប្រមាណ៨ពាន់ដុល្លារ) មកសរុបជិត ៦ម៉ឺនដុល្លារ ដោយលោក ម៉ៃ តុលា គឺជាប្រធានគ្រប់គ្រងបច្ចេកទេស ដែលជាអ្នកទទួលខុសត្រូវធំជាងគេ។

កែវ សារ៉េត អះអាងថា ការសម្រេចព្យួរ និងបញ្ជូនសំណុំរឿងអំពើពុករលួយរបស់លោក ម៉ៃ តុលា ទៅតុលាការ គឺបានព្រមព្រៀងគ្នាជាឯកច្ឆន្ទរបស់សមាជិកប្រតិបត្តិសហព័ន្ធ ដើម្បីលាងសម្អាតអំពើពុករលួយនៅក្នុងវិស័យកីឡាបាល់ទាត់៕

from: https://tnaot.com/km/m/detail/article/9199467