យោងតាមកងកម្លាំងជើងអាកាសឥណ្ឌា (IAF) បានបញ្ជាក់ថា ឧទ្ធម្ភាគចក្របាននិងកំពុងធ្វើដំណើរ ចេញពីតំបន់ Chaten ទៅកាន់តំបន់ Mukutang ស្ថិតក្នុងរដ្ឋ Sikkim ប្រទេសឥណ្ឌា បានចុះចតបន្ទាន់ ហើយបានបុកជាមួយនឹងដី ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។ មនុស្ស៦នាក់នៅលើឧទ្ធម្ភាគចក្រនោះរងរបួសម្នាក់ ។ មូលហេតុចុះចតបន្ទាន់ សង្ស័យដោយសារស្ថានភាពអាកាសធាតុ មិនអំណោយផល ។
សេចក្តីថ្លែងការណ៍របស់ (IAF) បញ្ជាក់ថា ប្រតិបត្តិការស្វែងរកធ្វើឡើងដោយឧទ្ធម្ភាគចក្រ២គ្រឿង និងកងកម្លាំងនៅលើដីផងដែរ នៅមិនទាន់ទៅដល់កន្លែងកើតហេតុនៅឡើយ ។ ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដត្រូវបានធ្វើឡើង ។
ឧទ្ធម្ភាគចក្រ Mil-17-V5 ជាឧទ្ធម្ភាគគំរូដឹកជញ្ជូននេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន Klimov VK-2500 turboshaft ថ្មី ។ វាជាផ្នែកមួយនៃម៉ាស៊ីនត្រកូល Mil-17 ដែលជាឧទ្ធម្ភាគចក្របើប្រាស់បានពហុកិច្ចការនោះ ៕ ប្រែសម្រួលដោយ៖ thach yat