Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភោជនីយដ្ឋាននៅភ្នំពេញ និងសៀមរាប៧០%ប្រឈមនិងការបិទទ្វារ បើវិស័យទេសចរណ៍នៅតែ ដាំក្បាលចុះ

ភោជនីយដ្ឋានប្រមាណ៤៤២០កន្លែងនៅក្នុងប្រទេសកម្ពុជា មានប្រហែល៧០% នៅភ្នំពេញនិងសៀមរាប អាចនឹងត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន ឬត្រូវបិទទ្វារទាំងស្រុង បើវិស័យទេសចរណ៍មិនដំណើរល្អឡើងវិញ។ នេះបើយោងតាមលោកស្រី ហាក់ លីណា ប្រធានសមាគមភោជនីយដ្ឋាននៅកម្ពុជា បានប្រាប់TNAOT APP កាលពីពេលថ្មីៗនេះ។

មូលហេតុនៃការបិទទ្វារហាង មិនដំណើរការបើកលក់ នាពេលបច្ចុប្បន្ននេះ គីមិនមែនផ្អែកទៅលើហេតុផល នៃការធ្លាក់ចុះប្រាក់ចំណូលរបស់ម្ចាស់ហាងតែម្យ៉ាងនោះទេ ប៉ុន្តែនៅមានមូលហេតុមួយទៀតដែលធ្វើឱ្យម្ចាស់ហាងសម្រេចចិត្តបិទទ្វារដែរ គឺដោយសារពួកគេខ្លាចការឆ្លងរាលដាលនូវជំងឺកូវីដ១៩។

បើតាមលោកស្រីហាក់ លីណា បានឱ្យដឹងថា ស្ថានភាពភោជនីដ្ឋាន នៅក្នុងប្រទេសកម្ពុជាមាននាពេលសព្វថ្ងៃ មានភាពលំបាក ដោយសារតែជំងឺកូវីដ១៩បានវាយលុកខ្លាំង ទៅលើវិស័យទេសចរណ៍ ដែលនាំឱ្យបាត់បង់ភ្ញៀវជាជំហ៊ានដំបូង។

លោកស្រីលីណាបានបញ្ជាក់ថា៖«ចាប់ផ្តើមពីខែកុម្ភៈមក យើងចាប់ផ្តើមបាត់ភ្ញៀវទេសចរណ៍បណ្តើរៗ ដូច្នេះការចូលទទួលទានអាហារតាមភោជនីយដ្ឋាន ក៏ចាប់ផ្តើមធ្លាក់ចុះដែរ ដែលខ្លាំងជាងគេ គឺនៅថ្ងៃទី១៨ខែមីនា»។

ជាមួយគ្នានេះ លោកស្រីប្រធានសមាគម ក៏បានធ្វើការបែងចែកប្រភេទភោជនីយដ្ឋាន ដែលអាចរងផលប៉ះពាល់ខ្លាំងនិងអាចឈានទៅរកការបិទទ្វារមុនគេនោះ គឺប្រភេទភោជនីយដ្ឋាន Full Service Restaurants ដែលជាប្រភេទហាងខ្នាតធំ ដែលមានបុគ្គលិកបំរើសេវាកម្ម មានអ្នករត់តុ និងមានអ្នកគ្រប់គ្រងតាមផ្នែកមួយៗផងដែរ។

លោកស្រីថា៖«នៅកម្ពុជាយើងបែងចែកហាងមាន៣ប្រភេទគឺប្រភេទហាងFamily’s run Restaurants ទី២ Fast Food និងទី៣ Full Service Restaurants»។

ការបាត់បង់ភ្ញៀវទេសចរណ៍គឺជាបញ្ហាធំ ព្រោះវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ និងអ្នករកស៊ីក្រៅប្រព័ន្ធ ដែលរំពឹងទៅលើចំណូលពីភ្ញៀវទេសចរណ៍ ក៏ត្រូវបានបាត់បង់។

ដើម្បីឆ្លើយតបជាវិធានការក្នុងរឿងនេះ នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលបានធ្វើឡើងកាលពីចុងខែមេសាកន្លងទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តមថោង ខុន បានស្នើឱ្យប្រទេសដែលជាសមាជិកអាស៊ាន ត្រូវចូលរួមដោះស្រាយវិបត្តិនេះរួមគ្នា៕ ដោយ៖ ឃួន​ លក្ខិណា

 

from: https://tnaot.com/km/m/detail/article/9199277