បុរសជនជាតិអាល្លឺម៉ង់ម្នាក់អាយុ ៦០ឆ្នាំត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមានស្នាមរបួសនៅលើដើមទ្រូងនៅខាងក្នុងផ្ទះមួយក្នុងស្រុក Muang នៃខេត្ត Prachin Buri កាលពីព្រឹកថ្ងៃពុធ។
នៅបន្ទប់ទីមួយនៃផ្ទះកើតហេតុ ប៉ូលិសនិងវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យក្នុងស្រុកបានរកឃើញសាកសពជនជាតិអាល្លឺម៉ង់ (មានឈ្មោះថា withheld) ដេកនៅលើគ្រែដោយស្លៀកតែខោខ្លីប៉ុណ្ណោះ។ គាត់ត្រូវបានគេចាក់ចំដើមទ្រូងនៅផ្នែកខាងក្រោមបេះដូង។ កាំបិតដែលប្រឡាក់ដោយឈាមត្រូវបានគេរកឃើញនៅក្បែរខ្លួនរបស់ជនរងគ្រោះ។ អ្នកជិតខាងម្នាក់បាននិយាយថាបុរសជនជាតិអាល្លឺម៉ង់នេះជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាភាសាមួយក្នុងខេត្តPrachin Buri។ អ្នកជិតខាងបន្តថា គេឧស្សាហ៍ឃើញប្រពន្ធរបស់ជនរងគ្រោះទៅលេងគាត់ជាញឹកញាប់ ហើយប្រពន្ធរបស់គាត់នោះហើយដែលជាអ្នកប្រទះឃើញសាកសពជនរងគ្រោះ។ ប្រពន្ធជនរងគ្រោះបាននិយាយថា ប្តីរបស់នាងបានទូរស័ព្ទមកនាងកាលពីថ្ងៃអង្គារដោយនិយាយថាម្តាយគាត់ទើបតែផ្ញើប្រាក់ចំនួន ៤០០០០បាត មកពីប្រទេសអាល្លឺម៉ង់ហើយសុំឱ្យនាងទៅយកប្រាក់នោះជាមួយគាត់ដែរ។ នៅពេលនាងមកដល់ផ្ទះប្តីរបស់នាងនៅព្រឹកថ្ងៃពុធ នាងបានឃើញសាកសពប្តីដេកស្លាប់នៅនឹងកន្លែងកើតហេតុបាត់ទៅហើយ។
បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតរឿងឃាតកម្មមួយនេះ ហើយសាកសពរបស់ជនជាតិអាល្លឺម៉ង់នោះត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post