Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណង់អគារមួយកន្លែងនៅជិតរង្វង់មូលតោ២ ត្រូវអាជ្ញាធរខេត្តវាយកម្ទេចចោល

អាជ្ញាធរខេត្តព្រះសីហនុ តម្រូវឱ្យវាយកម្ទេចអគារមួយកន្លែង ខណៈម្ចាស់អគារក៏បានដំណើរការវាយកម្ទេចសំណង់អគារមួយនោះរួចរាល់ជាស្រេចតាមការណែនាំរបស់អាជ្ញាធរខេត្ត នៅជិតរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមការឱ្យដឹងពីមន្ត្រីជំនាញមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានឱ្យដឹងថា នេះជាគោលការរបស់រដ្ឋបាលខេត្តព្រះសីហនុ កន្លងមកក្រៅពីសំណង់អគារមួយនេះ ក៏មានសំណង់អគារមួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដែលត្រូវបានអាជ្ញាធររកឃើញថា សាងសង់មិនត្រឹមត្រូវតាមបច្ចេកទេសដូចអ្វីដែលបានស្នើសុំ អាជ្ញាធរបានតម្រូវឱ្យវាយកម្ទេចចោលវិញជាបន្តបន្ទាប់ដើម្បីការពារ បង្ការ ខ្លាចមានការបាក់រលំ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9198854