Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់ និងរបួសរាប់ច្រើននាក់ បែកធ្លាយ​ឧស្ម័ន​នៅរោងចក្រគីមី ប្រទេស​ឥណ្ឌា

មនុស្ស​យ៉ាងតិច​៨នាក់​ ក្នុងនោះមានកុមារផងដែរ​បានស្លាប់ និងជាង​២០០នាក់ផ្សេងទៀត​បានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ​ ក្នុងហេតុការណ៍បែកធ្លាយឧស្ម័ន​នៅក្នុងរោងចក្រ​គីមីមួយកន្លែង​របស់ប្រទេស​ឥណ្ឌា កាលពីព្រឹកថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០២០ ។ 

ប្រភព​sputnik ផ្សាយថា ប៉ូលិស​ក្នុងតំបន់​បញ្ជាក់ថា ការធ្លាយឧស្ម័ននេះ​​កើតឡើងនៅវេលាម៉ោងប្រហែល​៣និង៣០នាទី​រំលងអធ្រាត្រ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៧ ខែឧសភា នៅរោងចក្រ LG Polymers India Pvt Ltd ស្ថិតនៅក្នុង​ភូមិ RR Venkatapuram ភាគខាងត្បូង​រដ្ឋ Andhra Pradesh របស់ប្រទេសឥណ្ឌា ។ 

ប្រភពបន្តថា នៅក្នុងហេតុការណ៍​នេះ បង្កឲ្យលំបាកដល់កងកម្លាំងជួយសង្គ្រោះ​ ព្រោះផ្សែងពុល​ខ្លាំង​ និងមិនអាចចូល​ទៅខាងក្នុង​រោងចក្រ​នោះបានទាន់ពេលវេលា ។ ពលរដ្ឋរស់នៅក្បែររោងចក្រ​ ត្រូវបានស្នើឲ្យចាកចេញពីលំនៅឋាន​ទៅរកកន្លែង​មានសុវត្ថិភាព​ជាបណ្តោះអាសន្ន ។ អ្នកនៅក្នុងរោងចក្រទាំងអស់ត្រូវបានជម្លៀសខ្លួនផងដែរ។

ជនរងគ្រោះជាច្រើន​នាក់បានសន្លប់បាត់ស្មារតី ។ អ្នកខ្លះក្អួតចង្អោ ។ មន្ត្រីក្នុងតំបន់បញ្ជាក់ប្រាប់ប្រភពព័ត៌មាន​ថា ការបែកធ្លាយនេះ​​ធ្វើឲ្យ​សាយភាយ​ទៅកាន់​ភូមិចំនួន​២០​ជុំវិញរោងចក្រនេះ ។ រថយន្តសង្គ្រោះបន្ទាន់សម្រាប់ដឹកករណីជំងឺកូវីដ១៩នោះ ត្រូវបានបង្វែរឲ្យដឹកមនុស្សទៅរកទីកន្លែងដែលមានសុវត្ថិភាពវិញ ។

រោងចក្រ LG Polymers India Pvt Ltd គេគ្រោងនឹងបើកឡើងវិញនៅថ្ងៃទី៧ ខែឧសភា បន្ទាប់ពីការបិទអស់រយៈពេល ៤០ ថ្ងៃ តាមគោលការណ៍ចាក់សោទូទាំងប្រទេស របស់រដ្ឋាភិបាល Narendra Modi ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ។ ចំពោះមូលហេតុបែកធ្លាយនេះ ស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ​មានសមត្ថកិច្ច​៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9198842