ត្បូងឃ្មុំ៖ ព្រះ ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាត តាមភូមិនៅស្រុកកំណើតក្នុងរយះ ពេលនៃការបួសមុខភ្លើងជូនជីដូន បន្ទាប់ ពីទទួលមរណកាលទៅ។ នេះបើតាមផេកហ្វេកប៊ុក នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ។
រូបភាព ព្រះ ភិក្ខុ ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន សាងភ្នូស បួសមុខភ្លើង តំណាងឲ្យក្រុមគ្រួសារ សងគុណ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាយាយបង្កើត នៅព្រឹកនេះ បានទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់មហាជន ដោយមានការផុសចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែ។
សូមបញ្ជាក់ថា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ចាការកងទ័ពជើងគោក បុត្រច្បង សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងភ្នូស បួសមុខភ្លើង តំណាងឲ្យក្រុមគ្រួសារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ៕ ដោយ៖ ប៊ុនធឿន