នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅចំណុចផ្ទះសំណាក់យីហោ៦៦ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះមានស្រីចំនួន ០៦នាក់៕ ដោយ ៖ សុង យូ