Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះទម្លាក់គ្រាប់បែក B-1B អាមេរិកហោះហើរ២៤ម៉ោង សមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែនរុស្ស៊ី

យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ B-1B Lancer ចំនួន ២ គ្រឿងរបស់កងទ័ពអាកាសអាមេរិក បានហោះពី South Dakota ទៅបាល់ទិក ដើម្បីចូលរួមសមយុទ្ធជាមួយណាតូ កាលពីដើមសប្តាហ៍នេះ រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីព្រំដែនរុស្ស៊ី ផងដែរ។ 

កាលពីដើមសប្តាហ៍នេះ B-1B Lancer ចំនួនពីរគ្រឿង បានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Ellsworth ស្ថិតនៅ South Dakota ឆ្ពោះទៅកាន់​សមុទ្របាល់ទិក ដើម្បីចូលរួមធ្វើសមយុទ្ធជាមួយដៃគូណាតូ ។ នេះបើយោងតាមការចេញផ្សាយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ របស់កងទ័ពអាកាសអាមេរិក នៅអឺរ៉ុប និងកងទ័ពអាកាសអាហ្វ្រិក ។ ការផ្សាយជាសាធារណៈនេះ បានបញ្ជាក់ថា B-1B Lancer បានហោះហើរបំពេញបេសកកម្ម រហូតដល់ទៅ២៤ម៉ោង ។

សេចក្តីថ្លែងការណ៍ បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែក បានចូលរួមក្នុងការធ្វើសមាហរណកម្ម និងការបណ្តុះបណ្តាល​អន្តរ​ប្រតិបត្តិការ ជាមួយកងអនុសេនាធំ កងទ័ពជើងអាកាស​ដាណឺម៉ាក ក៏ដូចជា អនុវត្តការសម្របសម្រួល​គាំទ្រតាមដែនអាកាស​យ៉ាងជិត​ស្និទ្ធ ជាមួយ EJTAC (Estonian Joint Terminal Air Controllers) ស្ថិតនៅ Tapa Range ចម្ងាយ៦៥ ម៉ៃល៍ (ជាង​១០៤គីឡូម៉ែត្រ) ពីព្រំដែន​រុស្ស៊ី​។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ការបណ្តុះបណ្តាលជាមួយសម្ព័ន្ធមិត្តរបស់ណាតូ និងប្រទេសជាដៃគូដទៃទៀតនេះ បានរួម​ចំណែក​ដល់ភាពធន់ និងអន្តរប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង» ។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បានចូលរួមចំណែក​ធ្វើឱ្យមានស្ថិរភាព នៅក្នុងតំបន់អឺរ៉ុប តាមរយៈការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សត្រូវណាមួយដែលមានសក្តានុពលនោះ។

យោងតាម​ក្រសួងការពារជាតិ Estonian បញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ ​ចូលរួម​សមយុទ្ធ​​យោធាបាញ់គ្រាប់ពិត​ដែល​​ឲ្យឈ្មោះថា «ខ្យល់ព្យុះនិទាឃរដូវ» ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9198399