Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុ ត្រៀមការប្រមូលផ្តុំឡើងវិញ

​ ភ្នំពេញ៖ សហព័ន្ធគ្រោងនឹងប្រមូលផ្តុំកីឡាករ កីឡាការិនីជម្រើសជាតិឈុតធំ នាពេលខាងមុខ ដោយការពន្យាពេលនៃការប្រមូលផ្តុំនេះដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែក្រុមឈុតថ្នាលបានប្រមូលផ្តុំតាំងពីខែមករា ឆ្នាំ២០២០មកម្លេះ ដោយគ្រាន់តែហ្វឹកហាត់នៅតាមផ្ទះ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុមានប្រសាសន៍ថា ក្រុមជម្រើសជាតិឈុតធំអាចនឹងត្រូវប្រមូលសម្រាប់ឆ្នាំ២០២០ឡើងវិញ ឆាប់ៗខាងមុខ ដោយរង់ចាំឆ្លងកាត់ និងសម្រេច នៅក្នុងកិច្ចប្រជុំមួយ នៅគណៈកម្មាធិការជាតិអូឡាំពិក នាព្រឹកថ្ងៃស្អែកទី០៧ ខែឧសភា ឆ្នាំ២០២០។

ចំពោះក្រុមថ្នាលយុវជនដែលត្រូវបានប្រមូលផ្តុំ និងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនោះ គឺមានចំនួន៨នាក់ ក្នុងនោះមានកីឡាករ ០៦នាក់ និងកីឡាការិនី ០២នាក់។ លោកបានបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងស្រុកចំនួន៤ព្រឹត្តិការណ៍ត្រូវពន្យាពេល ប៉ុន្តែព្រឹត្តិការណ៍ប្រកួតអន្តរជាតិចំនួន២ក្នុងតំបន់ ASEAN School Games និង ASEAN University Games នាចុងឆ្នាំ២០២០ គឺសហព័ន្ធនៅតែត្រៀមចូលរួមប្រកួតដដែល ខណៈម្ចាស់ផ្ទះនិងសហព័ន្ធអាស៊ានមិនទាន់ប្រកាសលុបចោលនោះ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍អន្តរជាតិទាំងពីរ នាខែវិច្ឆិកា និងក្នុងខែធ្នូ ឆ្នាំ២០២០ ប្រសិនបើវិបត្តិជំងឺកូវីដ-១៩នេះអាចនឹងល្អប្រសើរឡើងវិញ ហើយនឹងមិនអាចប៉ះពាល់ដល់ការប្រកួតទាំងនេះទេ។

ទោះយ៉ាងនេះក្តី លោកអគ្គលេខាធិការរូបនេះនៅតែបង្ហាញនូវកម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសឈុតថ្នាលនៅតាមផ្ទះរៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនឱ្យបានខ្លាំងក្លា សម្រាប់ការប្រកួតអន្តរជាតិទាំងពីនេះ។

ក្រៅពីនេះលោកក៏បានបង្ហាញកម្មវិធីមួយចំនួនទៀត ដើម្បីត្រៀមបណ្តុះបណ្តាលធនធានអត្តពលិកលើប្រភេទកីឡាវាយកូនឃ្លីលើតុកម្ពុជាផងដែរ ដើម្បីបង្កើនគុណភាពបច្ចេកទេសសម្រាប់ដំណើរការអភិវឌ្ឍ ឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជាផងដែរ៕​

from: https://tnaot.com/km/m/detail/article/9197895