Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គិតមកដល់ចុងខែនេះ មានប្រជាជនថៃចំនួន៤៦០០នាក់នៅបរទេសបានវិលមកស្រុកកំណើតវិញ

យោងតាមរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រជាជនថៃប្រមាណ ៤៦០០ នាក់បានវិលត្រឡប់មកស្រុកកំណើត​វិញក្នុងរយៈពេលមួយខែចុងក្រោយនេះ ​ហើយក៏មានមនុស្សជាច្រើននាក់ទៀតនៅតាមបណ្តាប្រទេសដទៃកំពុងតែរង់់ចាំត្រឡប់មកវិញជាបន្តបន្ទាប់់ផងដែរ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយនៅថ្ងៃពុធនេះថា ប្រជាជនថៃចំនួន ៤៦៣៧នាក់ បានវិលត្រឡប់មកពីប្រទេសចំនួន ២៧ប្រទេសនៅចន្លោះថ្ងៃទី៤ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា។ នៅថ្ងៃពុធ (៦ ឧសភា) ជនជាតិថៃចំនួន ៥៩នាក់ ​គ្រោងនឹងវិលត្រឡប់ពីប្រទេសមីយ៉ាន់ម៉ា,១១០ នាក់មកពីអាល្លឺម៉ង់ និង ១២២ នាក់មកពីប្រទេសប៉ាគីស្ថាន។ លោកបានបន្តថា នៅថ្ងៃព្រហស្បតិ៍និងមាន ១៥០នាក់ទៀត​មកពីប្រទេសកូរ៉េខាងត្បូងនិងអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះ​ដែរ កុងស៊ុលថៃប្រចាំនៅប្រទេសម៉ាឡេស៊ីកំពុងមើលថែប្រជាជនថៃចំនួន ២៩៤៩១ នាក់ដែលជាប់នៅទីនោះ។ 

រូបតំណាង

លោកវេជ្ជបណ្ឌិត Taweesilp ក៏បាននិយាយផងដែរថា ចាប់ពីថ្ងៃទី៣ ខែមេសាដល់ថ្ងៃទី៥ ខែឧសភាកន្លែងដាក់មនុស្សឱ្យនៅដាច់ដោយឡែករបស់រដ្ឋ​បានផ្ទុកមនុស្សចំនួន ១២៨៤៧នាក់។ ក្នុងចំណោមនោះ ៨០២៦នាក់កំពុងស្នាក់នៅដាច់ដោយឡែក​ ៨៥នាក់​បានធ្វើតេស្តវិជ្ជមាន​ជំងឺកូរ៉ូណា ហើយចំនួននៅសល់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9197577