Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គេចគោយន្តកន្ត្រៃយ៍ បណ្តាលឱ្យរថយន្តដឹកឈើមួយគ្រឿងក្រឡាប់ស្លាប់ ០១នាក់ របួស ០២នាក់

នៅវេលាម៉ោង ០៤និង១៨នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងក្រឡាប់ស្លាប់មនុស្ស ០១នាក់ និងរងរបួសធ្ងន់ ០២នាក់ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2M-1751 ដែលមានផ្ទុកឈើប្រភេទលេខ២ លុះមកដល់ចំណុចកើតហេតុបានបើកចៀសគោយន្តកន្ត្រៃយ៍ ក៏ក្រឡាប់បណ្តាលឱ្យមនុស្ស ០១នាក់ស្លាប់ និងមនុស្ស ០២នាក់ទៀត រងរបួសធ្ងន់។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ឌុក ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត។ ចំណែកជងរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត និងឈ្មោះ សឿន ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9197559