ការរាតត្បាតជាសកលនៃជំងឺ Covid 19 នៅតែមានបន្តនៅឡើយគិតមកដល់ដើមខែឧសភានេះ ដែលវីរុសកំណាចបានចាប់ផ្តើមឡើងតាំងពីខែធ្នូឆ្នាំមុនម្ល៉េះ នៅទីក្រុងវូហាន ប្រទេសចិន។ ផលប៉ះពាល់នៃវីរុសនេះបានបង្កអោយមានការភ័យខ្លាចខ្លាំង ទៅដល់ប្រជាជនគ្រប់តំបន់ ដោយក្នុងនោះ មានពាក្យចចាមរ៉ាម ថា Covid 19 អាចនៅក្នុងខ្យល់ថែមទៀតផង។
ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ Covid 19នៅក្នុងខ្យល់បានជារឿងមិនពិត។ ដោយសារវីរុសនេះគឺវាបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយះ តំណក់ទឹកតូចៗ ដែលតំណក់ទឹកនេះ មានទំងន់ធ្ងន់ជាងខ្យល់ ដូចនេះវាមិនអាចស្ថិតក្នុងខ្យល់បានទេ។
ដូចនេះ ការការពារខ្លួនពីវីរុសគឺមានភាពងាយស្រួល ដោយរក្សាអនាម័យ ពិសេសលាងដៃអោយញឹកញាប់ និងរក្សាគម្លាតខ្លួនពីមនុស្សដទៃអោយបានយ៉ាងតិច មួយម៉ែត្រ ដោយពុំមានការភ័យខ្លាចថា វាអាចឆ្លងតាមខ្យល់ចូលផ្លូវដង្ហើមនោះឡើយ។