Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាល្លឺម៉ង់ចាប់ផ្ដើមបើកហាង និងសាលារៀនឡើងវិញ

នៅដើមខែឧសភានេះ អាល្លឺម៉ង់នឹងបោះជំហានថ្មីមួយ ឆ្ពោះទៅរកភាពធម្មតា ដោយរួមទាំង​ការបើកឲ្យដំណើរការហាងទំនិញ និង សាលា រៀនឡើងវិញ ក្រោយបិទប្រទេស អស់​រយ:ពេល​ជាច្រើន​សប្ដាហ៍ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។

យោងតាម AFP បានផ្សាយ នៅថ្ងៃពុធ ខែឧសភា ថា ប្រទេសអាល្លឺម៉ង់ នឹងចាត់វិធានការថ្មី ឆ្ពោះទៅរកភាពប្រក្រតី នៅក្នុងខែឧសភា ដោយរួមទាំងការបើកហាង និងសាលារៀន​ឲ្យ​ដំណើរ​ការឡើង​វិញ បន្ទាប់ពីការបិទទ្វារ អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីគ្រប់គ្រង​ការ​រីករាលដាល នៃ​វីរុសនេះ។ ប៉ុន្ដែថ្នាក់មត្ដេយ្យ និងបឋមសិក្សា នឹងបើកឲ្យដំណើរការឡើងវិញ នៅសប្ដាហ៍​ក្រោយ។ សាលានឹង ផ្ដល់ការ អប់រំដល់សិស្ស តាមលទ្ធភាពដែលអាច​ធ្វើបាន​ដោយ​​អនុវត្ដ​ជាជំហានៗ ក្រោមវិធានការអនាម័យឲ្យបានត្រឹម។

ជាមួយគ្នានេះដែរ រដ្ឋនានានឹងមានសិទ្ធិសម្រេច ថាតើត្រូវបើកឲ្យការភោជនីយដ្ឋានឡើង​វិញ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី៩ ខែឧសភា ក៏ដូចជា ការសម្រេចចិត្ដលើការបើកមហោស្រព សាល​ប្រគំតន្រ្ដី ក្លឹបរាត្រី និងក្លឹបហាត់ប្រាណជាដើម។

ទោះជាយ៉ាងណាដែរ រដ្ឋាភិបាលនៅតែអំពាវនាវជាទូទៅ​ដល់ជនជាតិអាល្លឺម៉ង់​ បន្តរក្សា​គម្ងាត​សុវត្ថិភាពពីគ្នាទៅវិញទៅមក និងពាក់ម៉ាស់ មុខការពារ ទាំងនៅក្នុងហាង និងនៅលើ​មធ្យោ​បាយ​​ដឹកជញ្ជូនសាធារណៈ។

បើយោងតាម Worldometer បានបង្ហាញ កាលពីល្ងាច ថ្ងៃទី៦ ខែឧសភា​ ថា ប្រទេសអាល្លឺម៉ង់​មានអ្នកឆ្លងកូវីដ១៩ ចំនួន១៦៧ ០០៧នាក់ ក្នុងនោះស្លាប់៦៩៩៣នាក់ និងជាសះស្បើយ​១៣៧៤០០នាក់។ អាល្លឺម៉ង់ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនលំដាប់លេខ៦ នៅលើ​ពិភពលោក៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9197079