Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើរោងចក្រនៅតែមិនទទួលបានការបញ្ជាទិញថ្មី ពលរដ្ឋប្រមាណ ២លាននាក់ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ

ពលរដ្ឋ​ខ្មែរ​ប្រមាណ ២លាននាក់ ដែលជាសមាជិកក្រុមគ្រួសារកម្មករ កម្មការិនី កំពុងបម្រើការងារក្នុងវិស័យវាយនភណ្ឌ​ អាចរងផលប៉ះពាល់នាពេលខាងមុខ ខណៈរោងចក្រសរុប ៦០ បន្ថែមទៀត នឹងឈានទៅដល់​ការព្យួរការងារជាបន្តបន្ទាប់។

យោងតាមលិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC កាលពីពេលថ្មីៗនេះឱ្យដឹងថា កាលពីថ្ងៃទី ២ ខែមេសា ឆ្នំា២០២០ GMAC បានធ្វើការអំពាវនាវ ទៅកាន់អ្នកបញ្ជាទិញទាំងអស់ ក្នុងនោះសមាគម GMAC ដោយ​ទទួលបាន​មក​វិញ​នូវការប្តេជ្ញាចិត្ត ពីអ្នកបញ្ជាទិញមួយចំនួន បន្ត​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា ប៉ុន្តែស្ថានភាពចាប់តាំងពីពេលនោះមក បែរ​ជា​កាន់តែអាក្រក់ខ្លាំងក្នុង​ទម្រង់​ជាសកល ជាពិសេសក្នុងវិស័យ​វាយនភណ្ឌកម្ពុជាតែម្តង។

គិតរហូតមកដល់ពេលនេះ រោងចក្រចំនួន ១៨០ បានផ្អាកប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន៦០​ បន្ថែមទៀត នឹងឈានទៅរកការព្យួរដូច​គ្នា ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់ ត្រូវ​ព្យួរការងារជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ ទាំង​មិនដឹងច្បាស់លាស់ថា អាច​វិលត្រឡប់ដូច​ធ្វើ​ការ​វិញ​នៅពេលណាទេ។

បើតាម​សេចក្តីថ្លែងការ​ដដែល​របស់ GMAC ការ​ប៉ះពាល់​មក​លើ​កម្មករ កម្មការិនី​ខ្មែរ ​ប្រមាណជិត ២០​ម៉ឺននាក់ នឹង​នាំ​ឲ្យ​សមាជិកគ្រួសារប្រមាណ ២លាននាក់ផ្សេង​ទៀត ដែលពឹងផ្អែកទៅលើ​ប្រាក់​ខែ​ទាំង​នេះ នឹង​រង​ផល​វិបាក​ដូច​គ្នា។

នៅក្នុងលិខិត បានបន្ថែមថា GMAC បានយល់អំពីភាពលំបាក ដែលអ្នកបញ្ជាទិញកំពុងប្រឈមមុខ ប៉ុន្តែយើងពិតជាំអំពាវនាវយ៉ាងខ្លាំងទៅអ្នកបញ្ជាទិញទាំងអស់ មេត្តាគោរពលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញបានទទួលរួចហើយ និងកំពុងដឹកទៅឱ្យអ្នកបញ្ជាទិញ។ រោងចក្រនៅកម្ពុជាកំពុងរងគ្រោះរួចហើយពីការលុបចោលការបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រំាទ្រនឹងការមិនទូទាត់ប្រាក់នោះទេ។

ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោចក្រត្រូវតែទទួលបានការទូទាត់ នូវអ្វីដែលត្រូវបានជំពាក់ ហើយការផ្តល់អ្វីតិចជាងនេះគឺមិនត្រឹមត្រូវនោះទេ។

លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែកាមិនទូទាត់ គឺមិនអាចទទួលយកបានទេ។ ហេតុដូច្នេះយើងសូមអំពាវនាវដល់អ្នកបញ្ជាទិញ ទាំងអស់មេត្តាទូទាត់បំណុលរបស់ខ្លួន៕ ដោយ៖ ឃួន លក្ខិណា

 

from: https://tnaot.com/km/m/detail/article/9196948