Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គម្រោងវិនិយោគ៣ផ្សេងគ្នា ក្នុងទុនសរុបជិត៨លានដុល្លារ នឹងលេចមុខនៅកម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនចំនួន ៣ ក្នុងគម្រោងវិនិយោគផ្សេងៗគ្នា ដែលនឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋខ្មែរ។

បើតាមការបញ្ជាក់បានឱ្យដឹងថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៣ខាងលើ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ ដោយផ្ដល់ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន “MAO XING YUAN (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។

២-ក្រុមហ៊ុន “XH SINGHI FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង។

៣-ក្រុមហ៊ុន “NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9196826