Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាមមិនឈ្នះ រដ្ឋាភិបាលឥណ្ឌា​សម្រេច​ដំឡើងពន្ធស្រាទ្វេដង

ពលរដ្ឋឥណ្ឌាបាននាំគ្នាទៅទិញស្រាជាច្រើន ដោយនៅតាមហាងនីមួយៗ ដោយមានពលរដ្ឋ​រាប់រយនាក់តម្រង់ជួរគ្នា​។ ដោយសារតែការ បង្កឲ្យមានភាពឥតសណ្តាប់ធ្នាប់ ទើបបង្ខំឲ្យកម្លាំងប៉ូលិសចូលរួមទប់ស្កាត់​។ ដើម្បីផលប្រយោជន៍ ក្នុងគ្រាមានអាសន្ន រដ្ឋាភិបាលបាន​សម្រេចដំឡើងពន្ធ រហូតដល់ទៅជាង​៧០ភាគរយលើគ្រឿងស្រវឹងទាំងអស់។

គោលដៅ នៃការដំឡើងពន្ធ ដើម្បីកាត់បន្ថយពលរដ្ឋប្រមូលផ្តុំគ្នាទិញស្រា និងផឹកស៊ីជុំគ្នា ព្រោះខ្លាចឆ្លងកូវីដ១៩កាន់តែច្រើនឡើង។ រីឯ​ប្រាក់​ចំណូលពីការដំឡើងពន្ធ៧០ភាគរយ លើស្រា នឹងជួយដល់រដ្ឋចំនួន​៣៦ ដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដោយសារតែកូវីដ​១៩។

លោក​ Arvind Kejriwal ​អភិបាលរដ្ឋញូវដេលី បានប្រកាសថា «យើងត្រូវត្រៀមលក្ខណ:រស់នៅជាមួយស្ថានភាពកូវីដ១៩ ក្នុងពេល​យូរ​អង្វែង​។ យើងបិទទ្វារតែ៩៧តំបន់ ដែលមានអ្នកឆ្លងកូវីដ១៩ច្រើន ចំណែកតំបន់ផ្សេងៗទៀត មានពលរដ្ឋ​២០លាននាក់ ត្រូវបានបើកទ្វារ​ដំណើរការសេដ្ឋកិច្ចឡើងវិញ។

មន្ត្រីរដ្ឋាភិបាលទីក្រុងញូវដេលី​បានហៅពន្ធលើស្រាបៀរគ្រប់ប្រភេទ ថាជា«ពន្ធកូរ៉ូណាពិសេស» ហើយអនុវត្តចាប់ពីថ្ងៃទី​៥ខែឧសភានេះតែម្តង៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9196804