សមាគមន៍ពាណិជ្ជកម្ម Airlines For America (A4A)បានប្រកាសថាបណ្តាក្រុមហ៊ុនអាកាសចរណ៍ អាមេរិកបានខាតបង់ទឹកប្រាក់ដល់ទៅ១០ពាន់លានដុល្លារ ក្នុងមួយខែៗ ដោយសារតែកូវីដ១៩ ។ ជើងហោះហើយក្នុងស្រុក គិតជាមធ្យម មានអ្នកដំណើរមិនដល់២០នាក់ផង។
មានជើងហោះហើរអាមេរិក ដល់ទៅ៥០ភាគរយ កំពុងតែដំណើរការ ដោយក្នុងនោះជើងហោះហើរក្នុងស្រុកមានអ្នកដំណើរមធ្យម១៧នាក់ និងជើងហោះហើរអន្តរជាតិមានអ្នកដំណើរមធ្យម២៩នាក់ប៉ុណ្ណោះ ។
តាមរបាយការណ៍របស់A4A ចំនួនអ្នកដំណើរកក់សំបុត្រ ធ្លាក់ចុះ១០០ភាគរយ បើប្រៀបធៀប ឆ្នាំ២០១៩។ ក្រៅពីនេះក្រុមហ៊ុនត្រូវចំណាយប្រាក់ជាច្រើន ទៅលើសេវកម្មផ្សេងៗ ទាំងកន្លែងចតយន្តហោះ បុគ្គលិកជាដើម។ ក្រុមហ៊ុនជាច្រើនប្រឈមក្ស័យធុនបើមិនមានកញ្ចប់ជំនួយពីរដ្ឋាភិបាលទេនោះ។
ជាមួយគ្នានេះដែរក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថានឹងចំណាយប្រាក់២៥ពាន់លានដុល្លារជួយដល់បណ្តាក្រុមហ៊ុន បើកប្រាក់ខែឲ្យបុគ្គលិក។ សកម្មភាពខាងលើ ដើម្បីបញ្ចៀសការរំសាយបុគ្គលិករហូតដល់ខែកញ្ញាឆ្នាំ២០២០ ។សកម្មភាពខាងលើកើតឡើងក្រោយពេល ក្រុមហ៊ុន United Airlines បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកដល់ទៅ៣៤៥០នាក់។ជាមួយគ្នានេះក្រុមហ៊ុនផ្សេងៗ ក៏មានគម្រោងកាត់បន្ថយបុគ្គលិកផងដែរ៕ប្រែសម្រួលដោយ៖MEO