Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពីមុនអនុប្រធានាធិបតី ពេលនេះ​ប្រធានាធិបតីវិញម្តងរងការរិះគន់ មិនពាក់ម៉ាស់នៅទីសាធារណៈ

កន្លងមក មហាជនអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់អនុប្រធានាធិបតីអាមេរិក លោក លោក Mike Pence ​បានទៅសួរសុខទុក្ខអ្នក​ជំងឺ នៅមន្ទីរពេទ្យ  Mayo  ក្នុងទីក្រុង​ Rochester ​រដ្ឋ​ Minnesota ​ដោយលោកមិនបានពាក់ម៉ាស់អ្វីឡើយ បើទោះជាមន្ទីរពេទ្យ​បានជូន​ដំណឹង​ហើយក្តី។ នៅមន្ទីរពេទ្យមានបម្រាម គឺអ្នកមិនពាក់ម៉ាស់ មិនឲ្យចូលនោះឡើយ។ ប៉ុន្តែលោក​ Mike Pence នៅតែបំពាន។

ចំណែកពេលនេះដល់ពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញម្តង ក៏មានសកម្មភាពដូចគ្នានោះដែរ មិនបានពាក់ម៉ាស់ឡើយ ពេល​ទៅ​ត្រួតពិនិត្យរោងចក្រផលិតម៉ាស់​ Honeywell​ ក្នុងទីក្រុង  Phoenix បើទោះជានៅទីនោះមានច្បាប់ តឹងតែង​បង្ខំឲ្យបុគ្គលិក​ទាំងអស់​ពាក់​ម៉ាស់ក្តី។

កាលពីថ្ងៃទី​៥ ខែឧសភា លោក ត្រាំ​ បាន​ទៅកាន់រោងចក្រ Honeywell​ ស្ថិតក្នុងទីក្រុង Phoenix ដោយមិនបានពាក់ម៉ាស់​ការពារឡើយ រួមទាំងប្រតិភូដែលធ្វើដំណើរជាមួយនឹងលោកផងដែរ។ ចំណែកបុគ្គលិករបស់​ Honeywell ទាំងអស់ ត្រូវពាក់ម៉ាស់ការពារ តាមច្បាប់​របស់ក្រុមហ៊ុនបានកំណត់។ រីឯបដាជាច្រើនដែលចង នៅជុំវិញរោងចក្រនោះ បានសរសេរថា «ពាក់ម៉ាស់គ្រប់ពេលវេលា»៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9196568