Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិស្សសាលានៅទីក្រុងវូហាន ចូលរៀនវិញហើយ

សិស្សសាលា​ នៅក្នុងទីក្រុងវូហាន​ កាលពីថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២០ បានវិលត្រឡប់​ចូលរៀន ជាលើកដំបូងវិញហើយ បន្ទាប់ពីផ្អាក​អស់រយៈ​ពេលជាច្រើនខែមក។ 

ទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ នៃប្រទេសចិន ជាទីកន្លែង​ដែលផ្ទុះឡើងដំបូងគេ​ នៃកូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​-១៩ (COVID-19)​​ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយត្រូវបានប្រកាស​ឲ្យផ្អាក​ការសិក្សា​ជាបណ្តោះអាសន្ន​​ នៅខែមករា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់​ការឆ្លងរាត​ត្បាតនៃមេរោគនេះ។ 

វីរុសនេះ​បានឆ្លង​ទៅលើពលរដ្ឋ​ នៅក្នុងប្រទេសចិន​ សរុប ៨២ ៨៨៣ នាក់ ក្នុងនោះ​បាត់បង់ជីវិត ៤ ៦៣៣ នាក់ និង ៧៧ ៩១១ នាក់​បានជាសះស្បើយ។ នេះបើ គិតមកត្រឹមថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២០ ។ 

វីរុសនេះ​បានឆ្លងនៅលើដែនដី និងប្រទេស​សរុប ​២២៧​ ជុំវិញពិភពលោក, ឆ្លងលើមនុស្ស​សរុបជាង​ ៣,៦​ លាននាក់ និងបាត់បង់ជីវិតជាង​ ២៥៧ ២០៧ នាក់។ សហរដ្ឋអាមេរិក​ជាប្រទេសកំពុងរងគ្រោះធ្ងន់ ជាងគេ​បំផុត ។

នៅក្នុងប្រទេសចិន ​ហាក់បានគ្រប់គ្រង​ការឆ្លងរាតត្បាតនេះ​​​ ស្ទើរទាំងស្រុងហើយ ទើបសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​មួយ​ចំនួន​ ត្រូវបានបើកទ្វារ​ឲ្យដំណើរ​ការឡើងវិញ​ ។ 

ជាមួយគ្នានេះផងដែរ គ្រឹះស្ថានអប់រំ​ក៏បានចាប់ផ្តើម​បើកទ្វារ​ឲ្យដល់សិស្ស និងនិស្សិត​សម្រាប់បន្តការសិក្សា​របស់ខ្លួន​ឡើងវិញ ។ 

ប្រភព CNA នៅថ្ងៃទី៦ ខែឧសភា ផ្សាយថា គ្រឹះស្ថានអប់រំ​ចំនួន​១២១ នៅក្នុងទីក្រុងវូហាន បានអនុញ្ញាតឲ្យនិស្សិត​ចូល​ទៅបន្តការ​សិក្សា​ឡើងវិញ ដោយឆ្លងកាត់​ម៉ាស៊ីន​ស្កែនកម្តៅ​រកវីរុស​ជាមុនសិន ។ 

នៅលើបណ្តាញទំនាក់ទំនង Weibo និស្សិតម្នាក់​បញ្ជាក់ថា «ទីបំផុត​សាលារៀន​បើកដំណើរការឡើងវិញហើយ ។ នេះជាលើកទីមួយ ខ្ញុំសប្បាយចិត្តណាស់ បានវិលត្រឡប់​មកសិក្សាវិញ បើទោះជា​ត្រូវប្រឡងប្រចាំខែ នៅថ្ងៃទី៨ ខែឧសភា នេះយ៉ាងណាក៏ដោយ» ។ 

គួរបញ្ជាក់ថា សាលារៀនដែលបើកទ្វារ​ឡើងវិញ​នៅទីក្រុងវូហាននេះ សម្រាប់តែ​សិស្សថ្នាក់ខ្ពស់​ប្រឡងចូលសាកលវិទ្យាល័យ ឬ​បាក់ឌុបប៉ុណ្ណោះ។ ដោយឡែក​សិស្សថ្នាក់ទាប និងថ្នាក់មធ្យម គឺនៅមិនទាន់ ត្រូវបានអនុញ្ញាត​ឲ្យចូលរៀននៅឡើយទេ៕ ប្រែ​សម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9196441