ក្មេងប្រុស-ស្រី ០២នាក់ ត្រូវបានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅចំណុចភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យលើសាកសព និងប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ